លោក ខឹម វាសនា ប្រកាសថា នឹងមិនឈរឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នោះទេ
- 2017-12-16 21:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ខឹម វាសនា ប្រកាសថា នឹងមិនឈរឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នោះទេ
ចន្លោះមិនឃើញ
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសចំពោះមុខសមាជិក និងអ្នកគាំទ្រថា លោកប្រហែលជាមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះទេ គឺទុកឲ្យសមាជិកជាអ្នកឈរឈ្មោះវិញ។ ការប្រកាសនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈរបស់ LDP នាព្រឹកថ្ងៃទី១៧ ខែធ្នូនេះ នៅទីស្នាក់ការកណ្តាល LDP សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
លោកថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «អាណត្តិនេះ ភាគរយច្រើន ប្រហែលជាអត់ឈរឈ្មោះទេ ទុកឲ្យបងប្អូនឈរចុះ។ គេថាខ្ញុំចង់ធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីទេ ការងារច្រើនណាស់»។
គួររំលឹកថា កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភា ឆ្នាំ២០១៣ គណបក្ស LDP មិនទទួលបានអាសនៈនោះទេ។ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សមួយចំនួន ក្នុងនោះរួមមាន LDP ផងដែរ ប៉ុន្តែគណបក្សនេះ បានប្រកាសបដិសេធមិនទទួលយកឡើយ៕