ផ្លែឈើ​ខ្មែរ ចូល​ដល់​ទីផ្សារ​រុស្ស៊ី ជា​លើក​ដំបូង

  • 2017-12-16 20:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លែឈើ​ចំនួន​២ប្រភេទ គឺ​ផ្លែស្វាយ នៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​ផ្លែតាង៉ែន​នៅខេត្ត​ប៉ៃលិន ក្លាយ​ជា​ផ្លែឈើ​ខ្មែរ​ដំបូង ដែល​បាន​ចូល​ក្នុង​ទីផ្សារ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុប កាលពី​ថ្ងៃទី​១៦ ខែធ្នូ​ម្សិលមិញ។

លោក​បាន​ឲ្យដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ផ្លែ​ស្វាយ និង​ផ្លែ​តាង៉ែន បាន​នឹង​កំពុងតែ​ហោះហើរ​នៅលើ​អាកាស តាម​ជើង​យន្តហោះ QATAR FLIGHT QR0971 ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ និង​បន្ត​ចែកចាយ​ទៅកាន់​ទី​ផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប​ផងដែរ ហើយ​ក៏ជា​លើក​ទី១ ដែល​ផ្លែឈើ​របស់​ខ្មែរ បាន​ចូល​ទៅក្នុង​ទីផ្សារ​ទីក្រុង​មូស្គូ។

លោក​ឧកញ៉ា ក៏​បាន​បង្ហាញ​ក្តី​រំពឹង​ថា  ផ្លែឈើ​ខ្មែរ នឹង​បាន​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​ ប្រទេស​សិង្ហបុរី ហុងកុង ទីក្រុង​ម៉ាកាវ​ ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ​ជាក់ជា​មិនខាន។

លោក​បន្ថែម​ថា សម្រាប់​ជើង​ហោះហើរ​ទី​៧​ នៃការ​នាំចេញ​ផ្លែឈើឆ្នាំ​២០១៧-២០១៨ ក្រុមហ៊ុន​ KFI ដែលជា​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​គ្រុប បាន​នាំចេញ​ផ្លែស្វាយ​សរុប ៤៧០០​គីឡូក្រាម និង​ផ្លែ​តាង៉ែន​ចំនួន​ ១៥៦០​គីឡូក្រាម។ ក្នុង​នោះ នាំចេញ​ទៅ​ប្រទេស​បារាំង​ និង​រុស្សី​មាន ចំនួន​ ៧៣២​គីឡូ​ក្រាម​ ដែល​ជាការ​សាកល្បង​ជើង​ទីមួយ​ (បើគិត​សរុប​ទាំងអស់​​មាន​ចំនួន​ ៦៩៩២​គីឡូក្រាម)៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;