CR7 ជួយឲ្យ Real Madrid បំបែកកំណត់ត្រា ឈ្នះពាន FIFA Club World Cup ២ឆ្នាំជាប់គ្នា
- 2017-12-16 16:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CR7 ជួយឲ្យ Real Madrid បំបែកកំណត់ត្រា ឈ្នះពាន FIFA Club World Cup ២ឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
Cristiano Ronaldo បានស៊ុតហ្រ្វីឃីកបញ្ចូលទី១គ្រាប់ ជួយឲ្យក្លឹបយក្សអេស្ប៉ាញ Real Madrid ឈ្នះក្រុមប្រេស៊ីល Gremio ១-០ លើកពាន FIFA Club World Cup ជាលើកទី៣ ក្នុងប្រវត្តិសាស្រ្ដរបស់ក្លឹប។
មិនត្រឹមតែជាការឈ្នះលើកទី៣ តាមស្មើកំណត់ត្រារបស់ Barcelona នោះទេ ជ័យជម្នះនេះ ក៏ជាការបង្កើតកំណត់ត្រាថ្មី ដែលមិនធ្លាប់មានក្លឹបបាល់ទាត់ណាធ្វើបានពីមុនមក គឺកំណត់ត្រា ឈ្នះពាន FIFA Club World Cup ២ឆ្នាំជាប់គ្នា។
កាលពីឆ្នាំ២០១៦ ក្រុមរបស់លោក Zinedine Zidane ក៏ឈ្នះពានដែរ ក្រោយឈ្នះក្លឹបជប៉ុន Kashima Antlers ៤-២។ ចំណែកកាលពីឆ្នាំ២០១៤ Real ឈ្នះពានពិភពលោកនេះលើកដំបូង ដោយឈ្នះក្រុមអាហ្សង់ទីន San Lorenzo ២-០។
សរុបទាំងពាននេះទៀត មានន័យថា Real Madrid បានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងឆ្នាំ២០១៧ គឺពាន Champions League, La Liga, UEFA Super Cup, Spanish Super Cup និង FIFA Club World Cup៕
ទស្សនាវីដេអូហាយឡាយដូចខាងក្រោម៖
រូបភាពបង្ហាញការស៊ុតបញ្ចូលទីរបស់ Ronaldo៖
រូបភាពជាច្រើនទៀត៖
រូបភាព៖ Daily Mail, FIFA, FIFA Club World Cup