Ronaldo ឈ្នះ​ពាន​រង្វាន់ Ballon d'Or ជា​លើក​ទី​៥

  • 2017-12-07 17:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់ Real Madrid កីឡាករ Cristiano Ronaldo បាន​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ជា​លើក​ទី៥ នៅ​ប្រទេស​បារាំង កាល​ពី​យប់​មិញនេះ។

ការ​ឈ្នះ​នេះ បាន​ជួយ​ឲ្យ​ Ronaldo តាម​ស្មើ​កំណត់​ត្រា​របស់​កីឡាករ Lionel Messi ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d'Or ចំនួន ៥​ដង។ នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​ Ballon d'Or ២​ឆ្នាំ​ជាប់​គ្នា​ហើយ​របស់​ Ronaldo បន្ទាប់​ពី​២​រដូវ​កាល​ចុង​ក្រោយ​រូប​គេ​គឺ​ជា​កម្លាំង​សំខាន់​ជួយ​ Real Madrid ឈ្នះ​ពាន​ UEFA Champions League។

Ronaldo បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ជា​លើក​ដំបូង កាលពី​ឆ្នាំ ២០០៨ មុន​បន្ត​ឈ្នះ ៤ដង​បន្ថែម​ទៀត នៅ​ឆ្នាំ​ ២០១៣, ២០១៤, ២០១៦ និង ២០១៧៕

Ronaldo ឈ្នះ​ពាន Ballon d'Or ៥ដង

អត្ថបទ៖ ឈាង.

អត្ថបទពេញនិយម
;