កម្ពុជា យក​ការ​ជួប​ឥណ្ឌូណេស៊ី ជា​ការ​ត្រៀម​ខ្លួន​ដ៏​សំខាន់​មុន​ប៉ះ​វៀតណាម

  • 2017-10-03 23:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ទាំង ២២​នាក់ លោក Leonardo Vitorino បាន​ចាត់​ទុក​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី យប់នេះ ជា​ការ​សាកល្បង​សមត្ថភាព​ដ៏​មាន​សំខាន់​មួយ ​៦ថ្ងៃ​មុន​ការ​ប្រកួត​ផ្លូវ​ការ នៅ​វគ្គ​ជម្រុះ AFC Asian Cup 2019 ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម។

«ឥណ្ឌូណេស៊ី មាន​កីឡាករ​ល្អ​ច្រើន ហើយ​ក៏​មាន​គ្រូ​បង្វឹក​ល្អ​ថែម​ទៀត... ការ​ប្រកួត​នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ពួក​យើង ​សម្រាប់​វគ្គ​ជម្រុះ (AFC Asian Cup) ទល់​នឹង​វៀតណាម។ បន្ទាប់ពី​ទទួល​សំណើ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី ខ្ញុំ​បាន​យល់ស្រប​ចំពោះ​ការ​ប្រកួត​នេះ​តែម្ដង។ ​ឥណ្ឌូណេស៊ី កំពុង​តែ​ល្អ​នៅ​ពេល​នេះ។ ខ្ញុំ​រំពឹង​ថា វា​ជា​ការ​ប្រកួត​ដ៏​សំខាន់ នៅ​ពេល​កម្ពុជា ជួប​វៀតណាម»។ នេះជាសម្ដី​របស់​គ្រូបង្វឹក​ដែលមាន​សញ្ជាតិ​ប្រេស៊ីលខាងលើ​។

សូម​បញ្ជាក់​ថា កាលពី​ម្សិលមិញ កីឡាករ​កម្ពុជា មិន​អាច​ចូល​ហ្វឹកហាត់​នៅ​កីឡដ្ឋាន Patriot បាន​ឡើយ ដោយ​សារ​បញ្ហា​ភ្លៀង។ ដូច្នេះ​កីឡាករ​ទាំង​អស់​ត្រូវ​បង្ខំ​ចិត្ត​ហ្វឹកហាត់​នៅ​ក្នុង​សណ្ឋាគារ​វិញ៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;