វេបសាយឥណ្ឌូណេស៊ី ទស្សន៍ទាយជម្រើស១១នាក់ដំបូងរបស់ឥណ្ឌូណេស៊ី ប៉ះកម្ពុជា
- 2017-10-03 20:39:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេបសាយឥណ្ឌូណេស៊ី ទស្សន៍ទាយជម្រើស១១នាក់ដំបូងរបស់ឥណ្ឌូណេស៊ី ប៉ះកម្ពុជា
ចន្លោះមិនឃើញ
វេបសាយកីឡា Indosport បានធ្វើការទស្សន៍ទាយសម្រាប់កីឡាករ១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងកម្ពុជា ដែលនឹងត្រូវជួបគ្នាវេលាម៉ោង ៩:៣០ នាទីយប់ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧នេះ។
ជម្រើស១១នាក់របស់ឥណ្ឌូណេស៊ី ដែលលោក Luis Milla អាចដាក់ គឺប្រព័ន្ធ ៤-៣-៣
អ្នកចាំទី (Ardhiyasa); ខ្សែការពារ (Hehanusa, Jufrianto, Aryanto, Wahyudi); ខ្សែបម្រើ (Sausu, Dimas, Lilipaly); ខ្សែប្រយុទ្ធ (Eliandry, Vermansah, Bachdim)។
គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Luis Milla បានកោះហៅកីឡាករចំនួន ២០នាក់ចូលក្រុមឈុតធំ ក្នុងនោះមានកីឡាករ ៦នាក់ធ្លាប់លេងនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នាពេលកន្លងទៅ។
កីឡាករដែលកម្ពុជា ត្រូវប្រុងប្រយ័ត្នគឺ Lerby Eliandry ដែលកំពុងឡើងជើង នៅក្លឹប Borneo លីគកំពូលឥណ្ឌូណេស៊ី។ រូបគេស៊ុតបាន ១០គ្រាប់ហើយ ក្នុងចំណោម ២៧ប្រកួតកន្លងទៅ។ Eliandry បង្ហាញខ្លួននៅក្រុមជម្រើសជាតិបាន ៦ដង រកបាន ១គ្រាប់៕
អត្ថបទពាក់ព័ន្ធ
Leo ថា កីឡាករ២នាក់ដែលត្រូវកាត់ចេញពីក្រុមជម្រើសជាតិកាលស៊ីហ្គេម នៅមានសង្ឃឹម
លោក Leo៖ អវត្តមាន ប្រាក់ មុន្នីឧត្តម មិនមែនជារឿងគួរឲ្យបារម្ភរបស់កម្ពុជាឡើយ