មកស្គាល់ច្បាប់ដោះដូរកីឡារបស់លីគថៃ ដែលអាចទិញកីឡាករអាស៊ានបានម្នាក់
- 2017-09-15 23:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ច្បាប់ដោះដូរកីឡារបស់លីគថៃ ដែលអាចទិញកីឡាករអាស៊ានបានម្នាក់
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសកាលពីខែកញ្ញា ឆ្នាំ២០១៦ថា ខ្លួននឹងអនុវត្តគោលការណ៍ កីឡាករអាស៊ាន នៅក្នុងលីគកំពូល និងលីគលំដាប់ទីពីរ ដើម្បីផ្ដល់ចន្លោះមួយ សម្រាប់កីឡាករអាស៊ានទទួលបានឱកាសក្នុងការចូលរួមជាមួយក្លឹបនៅប្រទេសថៃ។ ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្ត នៅរដូវកាល ២០១៨ ខាងមុខនេះ សម្រាប់លីគកំពូលថៃ។
ច្បាប់ដដែល បានកំណត់ឲ្យក្លឹបនីមួយៗ ទិញកីឡាករបរទេសបានចំនួន ៤នាក់ រួមទាំងកីឡាករអាស៊ានម្នាក់ ឬ ៤+១ ។ ក្រៅពីកីឡាករអាស៊ានម្នាក់ ក្លឹបទាំងអស់អាចទិញកីឡាករអាស៊ី បានម្នាក់ និងកីឡាករបរទេសមកពីទ្វីបផ្សេងៗ ចំនួន ៣នាក់។ ហើយក្លឹបនីមួយៗ អាចដាក់កីឡាករបរទេសបានចំនួន ត្រឹមតែ ៤នាក់ប៉ុណ្ណោះ (៣+១) ក្នុងការប្រកួតនីមួយៗ។
ច្បាប់នេះ មានវិសាលភាពលើប្រទេសអាស៊ានចំនួន ៩ គឺ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។ បច្ចុប្បន្ន ច្បាប់នេះកំពុងតែអនុវត្តនៅលីគលំដាប់ទីពីរថៃ។
សូមបញ្ជាក់ថា កីឡាកររបស់ក្រុមអគ្គិសនីកម្ពុជា ធារី ចន្ថាប៊ីន ក៏ទើបតែបានផ្លាស់ទៅក្រុម Krabi FC នៃលីគទីពីរថៃ កាលពីដើមឆ្នាំ២០១៧នេះ។ ហើយថ្មីៗនេះដែរ បណ្ដាញសារព័ត៌មានថៃមួយចំនួនកំពុងបង្វែរចំណាប់អារម្មណ៍របស់ខ្លួនមកលើខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពនៅលីគលំដាប់ទីបីជប៉ុន ស្របពេលដែលច្បាប់ខាងលើនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំក្រោយ នៅលីគកំពូលរបស់ខ្លួន៕
អត្ថបទពាក់ព័ន្ធ
ចាន់ វឌ្ឍនាកា៖ "មនុស្សទោះពូកែទ្រាំយ៉ាងណា មិនប្រាកដថាអាចទ្រាំបានរហូតទេ"
Fox Sports Asia៖ ចាន់ វឌ្ឍនាកា គួរតែចាកចេញពីជប៉ុន ទៅលេងនៅថៃ