The Walking Dead AR ហ្គេម​សម្លាប់​ខ្មោច​ពិតៗ​ដូច​ចាប់​សត្វ Pokémon

  • 2017-08-31 03:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ខែ​កក្កដា​ ឆ្នាំ ២០១៦ ហ្គេម Pokémon Go បាន​ប្រែក្លាយ​ជា​ប្រភេទ​ហ្គេម AR ដ៏​ពេញ​និយម​បំផុត​ប្រចាំ​ឆ្នាំ។ មាន​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​វា ដោយឡែក​ហ្គេម​បន្ទាប់​ដែល​ប្រើ​បច្ចេកវិទ្យា AR តែ​មួយ​គឺ The Walking Dead: Our World។ យោង​តាម​ AMC TV បាន​ឲ្យ​ដឹង​ថា​ហ្គេម​វាយ​ប្រហារ​ខ្មោច Zombie ជំនាន់​ថ្មី​នោះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​លេង​អាច​ធ្វើ​ការ​វាយ​សម្លាប់ Zombies ក្នុង​ពិភព​ពិត ដូច​ទៅ​នឹង​ការ​ចាប់​សត្វ Pokémon អ៊ីចឹង​ដែរ។

លើ​អេក្រង់​នឹង​បង្ហាញ​ពី​ដៃ​របស់​យើង​ដែល​មាន​កាន់​អាវុធ​ដូច​ជា​កាំភ្លើង, ដាវ, គ្រាប់​បែក​និង​អាវុធ​ផ្សេង​ទៀត រួច​ដើរ​ស្វែងរក​ទីតាំង​ដែល​មាន​ខ្មោច​រស់​នៅ​ដើម្បី​សម្លាប់។​ ចំពោះ​ការ​ដាក់​ឲ្យ​ទាញ​យក​ទៅ​លេង​ជា​សាធារណៈ អាច​នឹង​មក​ដល់​នៅ​អំឡុង​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០១៧ នេះ៕

រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម

ប្រភព៖ Androidauthority ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
;