គំហើញ​ថ្មី! ផឹក​កាហ្វេ​១ថ្ងៃ ៤កែវ អាច​​ផ្ដល់​អត្ថ​ប្រយោជន៍​មិន​គួរឲ្យជឿ

  • 2017-08-29 00:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទទួល​ទាន​កាហ្វេ​ក្នុង​បរិមាណ​ច្រើន អាច​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​មុន​អាយុ។ នេះ​ជា​ការ​រក​ឃើញ​ថ្មី​របស់​អ្នក​ស្រាវជ្រាវ​អេស្ប៉ាញ ដែល​បាន​ពិសោធ​លើ​មនុស្ស​ជិត ២​ម៉ឺន​នាក់។

ការ​សិក្សា​នេះ ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ de Navarra ក្នុង​ទីក្រុង Pamplona ប្រទេស​អេស្ប៉ាញ អស់​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ ទម្រាំ​ចេញ​ជា​លទ្ធផល​កាល​ពី​ពេល​ថ្មីៗ​នេះ។ តាម​ការ​រក​ឃើញ មនុស្ស​ដែល​ផឹក​កាហ្វេ​យ៉ាង​ហោច​ណាស់ ៤កែវ​ក្នុង​១ថ្ងៃ នឹង​មាន​អត្រា​ស្លាប់​មុន​អាយុ​ថយ​ចុះ​រហូត​ដល់ ៦៤%។ មួយ​វិញ​ទៀត ចំពោះ​អ្នក​ដែល​មាន​វ័យ​៤៥​ឆ្នាំ​ឡើង​ទៅ ផឹក​កាហ្វេ​២កែវ​ក្នុង​១ថ្ងៃ អាច​កាត់​បន្ថយ​ការ​ស្លាប់​មុន​អាយុ​បាន ៣៦%។

នេះ​មិន​មែន​ការ​លើក​ឡើង​អំពី​អត្ថប្រយោជន៍​លើក​ដំបូង​របស់​កាហ្វេ​ឡើយ ដោយ​ការ​ពី​មុន​ក៏​មាន​ការ​អះអាង​ជាច្រើន​ហូរហែ​អំពី​គុណ​សម្បត្តិ​របស់​កាហ្វេ​ដូចជា បង្ការ​ជំងឺ​បេះដូង មហារីក ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​តម្រង់​នោម ជា​ដើម៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម
;