អាន​ចំណុច​ទាំង​៦នេះ​ហើយ អ្នក​ប្រាកដ​ជា​ចង់​ផឹក​កាហ្វេ​មិនខាន

  • 2017-08-22 01:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាហ្វេ​ជា​ភេសជ្ជៈ​ដែល​មនុស្ស​មួយ​ចំនួន​និយម​ទទួល​ទាន​នា​ពេល​ព្រឹក ដោយ​ផ្អែក​ទៅ​លើ​មូលហេតុ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ផឹក​កាហ្វេ ក៏​ព្រោះ​គិត​ថា វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ចំណែក​អ្នក​ខ្លះ​ទៀត​​ទាល់​តែ​ពិសា​កាហ្វេ​ទើប​​មាន​កម្លាំង​ធ្វើ​ការងារ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Bright Side បាន​ឲ្យ​ដឹង​ពី​សារប្រយោជន៍​ដ៏​សំខាន់​៦យ៉ាង​នៃ​ការ​ទទួល​ទាន​កាហ្វេ ដែល​មាន​​ដូច​ខាង​ក្រោម៖

  • ជួយ​ដល់​សមត្ថភាព​ខួរ​ក្បាល និង​បង្កើន​ការ​ចងចាំ

ការ​ផឹក​កាហ្វេ ដែល​មាន​បន្ថែម​ស្ករ អាច​ធ្វើ​ឲ្យ​ការ​គិត​មាន​ភាព​ស្រឡះ បំពេញ​ការងារ​បាន​ល្អ។ នេះ​ក៏​ដោយសារ​តែ​ការ​រួម​បញ្ចូល​រវាង​សារធាតុ​កាហ្វេអ៊ីន និង​ជាតិ​គ្លុយកូស ដែល​ជួយ​ដាស់​សមត្ថភាព​ខួរ​ក្បាល។ យ៉ាង​ណា​មិញ អ្នក​មិន​គួរ​ផឹក​កាហ្វេ​នៅ​ពេល​ពោះ​ទទេ​នោះ​ឡើយ។

  • បង្កើន​សម្ពាធ​ឈាម

កាហ្វេ​មួយ​កែវ​តូច អាច​ជួយ​ដល់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប។ ប៉ុន្តែ សម្រាប់​អ្នក​មាន​បេះដូង​ដើរ​ញាប់​ខុស​ពី​ធម្មតា មិន​គួរ​ផឹក​កាហ្វេ​ទេ។

  • ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​រឹងមាំ

យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន បាន​បង្ហាញ​ថា កាហ្វេ​អាច​កាត់​បន្ថយ​ការ​ស្លាប់​មុន​អាយុ​បាន។ បើ​អ្នក​ផឹក​កាហ្វេ​កាន់តែ​ច្រើន នោះ​អត្រា​ស្លាប់​មុន​អាយុ​កាន់តែ​ថយ​ចុះ។ នេះ​ក៏​ព្រោះ​តែ​កាហ្វេ​អាច​កែប្រែ​នូវ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស ហើយ​ធ្វើ​ឲ្យ​វា​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​ដល់​ថ្លើម បេះដូង និង​ប្រព័ន្ធ​រំលាយ។

ចំណាំ៖ គួរ​គប្បី​ញ៉ាំ​កាហ្វេ​ធម្មជាតិ ព្រោះ​កាហ្វេ​លាយ​សារធាតុ​គីមី​អាច​បំផ្លាញ​សរីរាង្គ​រំលាយ​អាហារ​បាន។

  • បំបាត់​អាការៈ​ឈឺ​ក្បាល

សារធាតុ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ព្យាបាល​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង។

  • ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ល្អ

Dopamine និង Serotonin ជា​សារធាតុ​មាន​នៅ​ក្នុង​កាហ្វេ ដែល​ជួយ​ប្រឆាំង​នឹង​អារម្មណ៍​តប់ប្រមល់ មិន​ល្អ​នៅ​ក្នុង​រាងកាយ។ ក្លិន​កាហ្វេ​ក៏​អាច​ធ្វើ​សរសៃ​ប្រសាទ​ដំណើរ​ការ​ល្អ​ផង​ដែរ។

  • បញ្ចុះ​ទម្ងន់

នៅ​ពេល​កម្រិត​អ័រម៉ូន Leptin ក្នុង​រាងកាយ​ថយ​ចុះ នោះ​ខ្លួន​ប្រាណ​នឹង​ក្ដោប​ទុក​នូវ​ជាតិ​ខ្លាញ់​ច្រើន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់។ យ៉ាង​ណា​មិញ តាម​ការ​រក​ឃើញ បង្ហាញ​ថា កាហ្វេ​អាច​ជួយ​បង្កើន​អ័រម៉ូន​ក្នុង​រាងកាយ​បាន ហេតុដូច្នេះ​ហើយ​ការ​ទទួលទាន​កាហ្វេ​នឹង​អាច​ជួយ​បញ្ចុះ​ទម្ងន់​បាន៕

អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម
;