គ្រូ​ណាហ្គាវើល ចង់យក​ជ័យជម្នះ​របស់ Barca លើ PSG មក​ធ្វើជា​គំរូ

  • 2017-08-14 00:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ណាហ្គាវើល ប្រកួត​ចាញ់ Houngang United ក្នុង​លទ្ធផល ១-៤ នៅ​ជើងទី​១ នៃពាន​រង្វាន់ RHB Singapore Cup 2017 លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្លឹប​ណាហ្គាវើល បាន​និយាយ​ថា ការ​រក ៣គ្រាប់​មកវិញ នៅជើង​ទី២ គឺ​មិន​ងាយស្រួល​ឡើយ ប៉ុន្តែ​មិនមែន​មិន​អាច​ទៅរួច​នោះ​ដែរ។

លោក មាស ចាន់ណា បាន​លើកឡើង​ថា ក្រុម​របស់​លោក ​នឹង​អាចធ្វើ​បាន​ដូច ក្រុម Barcelona ដែល​យក​ឈ្នះ​លើក្រុម PSG ៦-១ នៅជើង​ទី២ ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ Champions League ក្រោយ​ជើងទី១ ចាញ់ PSG ០-៤។

ក្លឹបណាហ្គាវើល
លោក មាស ចាន់ណា បញ្ជាក់​ថា ការ​បរាជ័យ​នៅ​ជើងទី១ គឺ​ដោយសារ​មាន​បញ្ហា​ខ្សែ​ការពារ ទើប​បណ្តាល​ឲ្យ Hougnang អាច​រកបាន​ដល់​ទៅ ៤​គ្រាប់។ សម្រាប់​ជើងទី២​នេះ ណាហ្គា នឹង​បើក​ការ​ប្រយុទ្ធ ចាប់​តាំងពី​នាទី​ដំបូង និង​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យបាន​ច្រើន។

ណាហ្គាវើល នឹងត្រូវ​ប្រកួត​ជាមួយ Houngang United ក្នុង​វគ្គ​ ៨ក្រុម​ចុងក្រោយនៃ​ពាន​រង្វាន់នេះ វេលា​ម៉ោង ៦:៣០​នាទី ល្ងាច​ថ្ងៃទី១៤សីហា​ នៅ​កីឡដ្ឋាន Jalan Besar ប្រទេស​សិង្ហបុរី៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;