ល្ងាច​នេះ បឹង​កេត ជួប​សត្រូវ​ចាស់ Global FC នៅ​វគ្គ​៨​ក្រុម Singapore Cup

  • 2017-08-07 20:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បឹង​កេត​របស់​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម​មកពី​ហ្វីលីពីន Global Cebu FC ​ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ RHB Singapore Cup នៅ​កីឡដ្ឋាន Jalan Basar ប្រទេស​សិង្ហបុរី វេលា​ម៉ោង​៧:៣០​នាទី ម៉ោង​ក្នុង​ស្រុក ​ត្រូវ​នឹង​ម៉ោង​៦:៣០​នាទី​ល្ងាច ម៉ោង​នៅ​កម្ពុជា។

ជំនួប​នេះ ជា​ការ​សងសឹក​គ្នា បន្ទាប់ពី​ក្រុម​ទាំងពីរ​ធ្លាប់​ជា​ក្រុម​គូប្រជែង​ក្នុង​ពូល នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Cup នា​ពេល​កន្លង​ទៅ។ បឹង​កេត បាន​ទទួលរង​បរាជ័យ​ក្រោម​ថ្វី​ជើង Global FC ទាំងពីរ​ជើង ដោយ​លើក​ទី​មួយ​ចាញ់ ក្នុង​លទ្ធផល ២-០ និង​លើក​ទី​ពីរ​ចាញ់ ​៣-១ ។

ក្រៅ​ពី​បឹង​កេត ក្រុម​មកពី​លីគ​កំពូល​កម្ពុជា​ដែល​បាន​លេង​នៅ​វគ្គ​នេះ​មួយ​ក្រុម​ទៀត គឺ ណាហ្គាវើល ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម Hougang United នៅ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Hougang វេលា​ម៉ោង​៦:៣០នាទី​ល្ងាច​ដូចគ្នា។

សូម​បញ្ជាក់​ថា ឆ្លង​កាត់​វគ្គ​ជម្រុះ​បឋម​កន្លង​ទៅ បឹង​កេត​បាន​លត់​ក្រុម Warriors FC របស់​សិង្ហបុរី ក្នុង​លទ្ធផល ៤-១ ចំណែក ណាហ្គាវើល ឈ្នះ Balestier Khalsa របស់​សិង្ហបុរី ដោយ​លទ្ធផល ៤-៣។

គិត​មក​ទល់​ពេល​នេះ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី របស់​បឹងកេត គឺ​ជា​អ្នក​រកគ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ចំនួន ៣​គ្រាប់ ស្មើ​នឹង​កីឡាករ Darryl Roberts របស់​ក្រុម Global FC ដែរ៕

រូបភាព៖ Boeung Ket Football Club

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;