ក្តៅៗ! លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការចោទប្រកាន់ហើយ
- 2017-08-06 01:51:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការចោទប្រកាន់ហើយ
ចន្លោះមិនឃើញ
នៅទីបំផុត បន្ទាប់ពីសាកសួរលោក ញឹក ប៊ុនឆៃ រយៈពេលជាង ១ថ្ងៃកន្លះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់ទណ្ឌិតឈ្មោះ ជា ជុង ដែលបានបរិហាររៀបរាប់ឈ្មោះមេក្លោងផលិតគ្រឿងញៀន ជាជនជាតិចិន មួយចំនួនផ្សេងទៀត ហើយមានចំណុចពាក់ព័ន្ធ ដល់លោក ញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងគ្រឿងញៀន ដ៏ធំ១ កាលពីឆ្នាំ២០០៧៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦សីហានេះ