ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយច្រើនបំផុតមិនធ្លាប់មាន
- 2017-08-05 19:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយច្រើនបំផុតមិនធ្លាប់មាន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៥ នៅប្រទេសឥណ្ឌា ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្តើមមេដាយទំាងអស់ ២២គ្រឿង កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។ ចំពោះការដណ្តើមមេដាយច្រើនបែបនេះ គឺជាលើកដំបូងបំផុតសម្រាប់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់ពីប្រទេសឥណ្ឌា ឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកលើកទី៥ ប្រទេសឥណ្ឌា បានបញ្ចប់ការប្រកួតហើយ ដោយក្នុងនោះក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្តើមមេដាយ ទំាងអស់ ២២គ្រឿងរួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់ ៩គ្រឿង និងមេដាយសំរិទ្ធ ៩គ្រឿង។
លោកបានបន្តថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ២២ប្រទេសចូលរួមប្រកួត។ នេះជាមោទនភាពដែល ពួកយើងទាំងអស់គ្នាធ្វើបាន និងសូមអរគុណដល់ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មការអូឡាំពិកកម្ពុជា ដែលបានឧបត្ថមទាំងថវិកា សម្ភារៈ ក្នុងការចូលរួមប្រកួតលើកនេះ៕