ក្លឹប​ចំនួន​១៣នៅ​ចិន ​ប្រឈម​នឹង​ការ​ពិន័យ​មិន​ឲ្យ​ប្រកួត​ប្រជែង​ក្នុង​លីគ

  • 2017-07-25 20:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ចំនួន ១៣ នៃ​លីគ​កំពូល​ចិន អាច​ប្រឈម​មុន​នឹង​ការ​បាត់បង់​កៅអី​សម្រាប់​ការ​ប្រកួតប្រជែង​ដណ្ដើម​ជើង​ឯក​លីគ​កំពូល​ចិន (Chinese Super League) នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពួកគេ​មិន​បាន​ផ្ដល់​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ដល់​កីឡាករ។

​ក្លឹប​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ទាំង​នោះ ក៏​មាន​ក្លឹប Guangzhou Evergrande អ្នក​ការពារ​តំណែង​ជើងឯក​លីគ​កំពូល, Shanghai Shenhua និង​ក្រុម​ដែល​ចំណាយ​លុយ​ច្រើន​ជាងគេ Shanghai SIPG ដែល​សម្បូរ​ដោយ Superstar ដូចជា Oscar, Hulk និង Ricardo Carvalho ជា​ដើម។

អ្នក​រៀបចំ​លីគ​កំពូល​ចិន តម្រូវ​ឲ្យ​ក្លឹប​ទាំង ១៣ ធ្វើ​ការ​សង​ប្រាក់​ឈ្មួល​របស់​កីឡាករ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ បើ​មិន​ដូច្នោះ​ទេ ​ពួកគេ​នឹង​ត្រូវ​ហាមឃាត់​ពី​ការ​ចូលរួម​លីគ​នា​រដូវ​កាល​ក្រោយ។

ភាព​ចម្រូងចម្រាស​នេះ បាន​កើត​មាន​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន បាន​ជ្រៀតជ្រែក​ក្នុង​ការ​ចំណាយ​ក្នុង​ក្លឹប​និមួយៗ កាល​ពី ៦ខែ​មុន ហើយ​សហព័ន្ធ​កីឡា​បាល់ទាត់​ចិន (CFA) ក៏​បាន​ប្រកាស​ផែនការ កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្លឹប​ផងដែរ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;