ភ្លើង​ឆេះ​ព្រៃ​ខ្លាំង កាណាដា​ប្រកាស​ដាក់​ខេត្ត​ក្នុង​ភាព​អាសន្ន

  • 2017-07-18 00:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ប្រមាណ ៤​ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​​ចិត្ត​ចាក​ចេញ​ពី​ទី​ជម្រក​របស់​ខ្លួន ដោយសារ​តែ​មាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​មួយ កើត​ឡើង​នៅ​ខេត្ត British Columbia ភាគ​ខាង​លិច​ប្រទេស​កាណាដា។

រដ្ឋាភិបាល​កាណាដា បាន​បញ្ជូន​យន្តហោះ​យោធា​១គ្រឿង ដើម្បី​ទៅ​ជួយ​ពន្លត់​អគ្គិភ័យ។ ចំណែក​ឯ ប្រទេស​អូស្ត្រាលី ក៏​បាន​ចាត់​កម្លាំង​អ្នក​ពន្លត់​អគ្គិភ័យ ៥០​នាក់​ផង​ដែរ ជា​ជំនួយ​ដល់​កាណាដា។ បន្ថែម​ពី​នេះ យោធា​កាណាដា បាន​ប្រើ​យន្តហោះ ២​គ្រឿង រួម​ទាំង​ឧទ្ធម្ភាគចក្រ ៥​គ្រឿង ដើម្បី​ជា​មធ្យោបាយ​ដល់​អ្នក​ដែល​ត្រូវ​ជម្លៀស​ខ្លួន។ គិត​មក​ត្រឹម​ពេល​នេះ មាន​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ១៦២​នាក់​ហើយ ដែល​បាន​ចូលរួម​ពន្លត់​ភ្លើង៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម
;