ភ្ញាក់ផ្អើល Muangthong បញ្ជូនកីឡាករមកប្រកួតនៅកម្ពុជា តែ ១៦នាក់
- 2017-07-14 01:21:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល Muangthong បញ្ជូនកីឡាករមកប្រកួតនៅកម្ពុជា តែ ១៦នាក់
ចន្លោះមិនឃើញ
ក្លឹបជើងឯកលីគកំពូលថៃ SCG Muangthong United បានបញ្ជូនកីឡាករមកតែ ១៦នាក់ប៉ុណ្ណោះ ដើម្បីប្រកួតមិត្តភាពទល់នឹងក្រុម Cambodian All Stars នាថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ។
ក្នុងចំណោមកីឡាករទាំង ១៦នាក់នោះ មានអ្នកចាំទី ៣នាក់ ខ្សែការពារ ៤នាក់ ខ្សែបម្រើ ៧នាក់ និងខ្សែប្រយុទ្ធតែ ២នាក់ប៉ុណ្ណោះ។
ចំណែកឯក្រុម Cambodian All Stars វិញ មានកីឡាករចំនួន ២៤នាក់ ក្នុងនោះមានកីឡាករបរទេសចំនួន ៥នាក់។
ជំនួបរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) វេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី១៦ មិថុនា។ កាលពីជួបគ្នាឆ្នាំមុន Cambodian All Stars បានយកឈ្នះក្នុងលទ្ធផល ៤-៣។ ចាំមើលលើកនេះ Muangthong អាចសងសឹកបានឬអត់?