លោក​ឧកញ៉ា ម៉ុង ឬទ្ធី បញ្ជាក់​ជាថ្មីថា មិន​បាន​រិះគន់​រដ្ឋមន្រ្តី​កសិកម្ម​ទេ

  • 2017-07-10 02:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧកញ៉ា ម៉ុង ឬទ្ធី បាន​បញ្ជាក់​ជាថ្មី​នៅថ្ងៃ​ទី១០កក្កដា​នេះថា លោក​មិនបាន​រិះគន់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ទេ។ លោកបាន​បញ្ចេញ​ប្រតិកម្ម​នេះ ឆ្លើយតប​ទៅនឹង​ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា «ផែងវណ្ណៈ» ដែលបាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «ឯកឧត្តម​ឧកញ៉ា ម៉ុង ឬទ្ធី រិះគន់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថា បានតែ​ដើរ​សន្យា​តែ​មិនធ្វើ។ ឯកឧត្តម​ឧកញ៉ា មាន​ប្រសាសន៍​នេះ ចាក់ដោត​ចំ​បេះដូង​កសិករ​ហ្មង សូម​គាំទ្រ​ឯកឧត្តម​ឧកញ៉ា​ម៉ា​ទំហឹង​ហ្មង»។

លោក ម៉ុង ឬទ្ធី បាន​ចោទសួរ​ថា «បាន​សម្តី​ដែល​ថា​ខ្ញុំ​និយាយ​នេះ​ពី​ណា​មក?»។ លោក​អះអាង​ថា ក្នុង​មួយ​ជីវិត​លោក កម្រ​វាយ​ប្រហារ​អ្នកណា​ម្នាក់​ណាស់។ លោក​ស្នើឲ្យ​ទំព័រ​ហ្វេសប៊ុក​នេះ លុបការ​បង្ហោះ​នោះចេញ។

សូម​បញ្ជាក់​ថា កាលពី​សប្តាហ៍​មុន លោក​ក៏បាន​ប្រតិកម្ម​ទៅលើ​បណ្តាញ​សារព័ត៌មាន​មួយ ដែលបាន​ដាក់​ចំណង​ជើង​ថា «ឧកញ៉ា ម៉ុង ឬទ្ធី រិះគន់​លើ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថា​ចេះតែ​ដើរ​សន្យា​រឿង​ទប់ស្កាត់​ជ្រូក...»។ លោក ម៉ុង ឬទ្ធី អះអាង​ថា មិនមាន​ហេតុផល​ណាមួយ ដែល​លោក​ត្រូវ​រិះគន់​រដ្ឋមន្រ្តី​កសិកម្ម​នោះទេ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;