បឹងកេត និង​ណាហ្គាវើល បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​វគ្គ៨​ក្រុម​នៅ RHB Singapore Cup

  • 2017-07-05 19:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ការ​ចាប់​ឆ្នោត​វគ្គ ៨​ក្រុមចុង​ក្រោយ​ ពាន​រង្វាន់ RHB Singapore Cup 2017 ក្លឹប​បឹង​កេត និង​ណាហ្គាវើល បាន​រក​ឃើញ​គូប្រជែង​របស់​ខ្លួន ដើម្បី​ដណ្ដើម​កៅអី​វគ្គ ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ហើយ។

បឹងកេត
ណាហ្គាវើល

ការ​ប្រកួត​របស់​ក្រុម​ទាំងពីរ មាន៖

  • បឹង​កេត (កម្ពុជា) ប៉ះ Global Cebu FC (ហ្វីលីពីន) ជើង​ទី​មួយ​ នៅ​ថ្ងៃ​ទី៧ ខែ​សីហា, ជើង​ទី​ពីរ នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០១៧ (ការ​ប្រកួត​ទាំងពីរ​ជើង នឹង​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី)

  • ណាហ្គាវើល (កម្ពុជា) ប៉ះ Hougang United (សិង្ហបុរី) ជើង​ទី​១ នៅ​ថ្ងៃ​ទី៨ ខែ​សីហា, ជើង​ទី​ពីរ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ (ការ​ប្រកួត​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី​ដូចគ្នា)។

សូម​បញ្ជាក់​ថា សម្រា​ប់​គូ បឹងកេត Vs Global Cebu FC ជា​ជំនួប​សង​សឹង​មួយ បន្ទាប់ពី​ក្រុម​ទាំងពីរ​ធ្លាប់​ជួប​គ្នា ២​ដង​រួច​មក​ហើយ ក្នុង​ពាន​រង្វាន់ AFC Cup 2017 វគ្គ​ជម្រុះ​ពូល F កន្លង​ទៅ ដែល​ពេល​នោះ​បឹង​កេត បាន​ទទួល​រង​បរាជ័យ ទាំងពីរ​ប្រកួត៕

អត្ថបទ​ពាក់ព័ន្ធ

ក្រុម​ណា​ជា​គូប្រកួត​របស់​បឹងកេត និង​ណាហ្គាវើល នៅ RHB Singapore​ Cup?

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;