សហព័ន្ធប្រដាល់សកលអាស៊ី សន្យាជួយក្រុមប្រដាល់សកលកម្ពុជាលើ ២ចំណុច
- 2017-07-05 01:40:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់សកលអាស៊ី សន្យាជួយក្រុមប្រដាល់សកលកម្ពុជាលើ ២ចំណុច
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់សកលអាស៊ី (ASBC) បានសន្យាជំរុញលើកទឹកចិត្តឲ្យក្រុមកីឡាការិនីប្រដាល់សកលកម្ពុជា ចូលរួមការប្រកួត "2017 ASBC Asian Confederation Women's Elite Boxing Championships” ដែលនឹងរៀបចំនៅខែវិច្ឆិកា ខាងមុខនេះ។
ASBC បានឆ្លើយតបនឹងសំណើរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយសន្យាលើ ២ចំណុច៖
ឧបត្ថម្ភសម្ភារៈប្រកួតសម្រាប់កីឡាការិនីកម្ពុជា
ការចំណាយផ្សេងៗទៀត។
ម្យ៉ាងវិញទៀត ASBC សន្យាបន្តជួយគាំទ្រ និងឧបត្ថម្ភក្រុមកីឡាប្រដាល់សកលកម្ពុជា ក្នុងការចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា សម្រាប់ឆ្នាំ២០១៧ ក៏ដូចជាឆ្នាំ២០១៨។
សំណើរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រូវបានធ្វើឡើងក្នុងដំណើរចូលរួមការប្រកួត "2017 ASBC Asian Conderation Youth Boxing Championships” ដោយលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ ក្នុងនាមជាភ្ញៀវកិត្តិយស ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅប្រទេសថៃ តាមការអញ្ជើញរបស់សហព័ន្ធប្រដាល់សកលអាស៊ី៕