លោក Leonardo លើកឡើង​ជា​ថ្មី ចំពោះ​បញ្ហា​លទ្ធផល​របស់​ជម្រើស​ជាតិ​កម្ពុជា

  • 2017-06-28 01:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា មុន​ការ​ប្រកួត​រវាង​ក្រុម U22 កម្ពុជា ជា​មួយ U22 មីយ៉ាន់ម៉ា នៅ​ល្ងាច​នេះ​ថា លោក​មិន​ចាត់​ទុក​លទ្ធផល​ឈ្នះ ឬ ចាញ់ សំខាន់​សម្រាប់​ក្រុម U22 ជម្រើស​ជាតិ​កម្ពុជា នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​អភិវឌ្ឍ​វិស័យ​បាល់ទាត់​ទាំងមូល​របស់​កម្ពុជា សម្រាប់​កីឡា​ស៊ីហ្គេម នា​ខែ​សីហា​ខាងមុខ ក៏​ដូចជា​ស៊ីហ្គេម ២០២៣ ដែល​រៀបចំ​ដោយ​ម្ចាស់ផ្ទះ​កម្ពុជា។

ចំពោះ​ក្រុម U22 កម្ពុជា ដែល​នឹង​ធ្វើ​ការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ KBZ Bank Cup 2017 វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ អតីត​គ្រូ​បង្វឹក​ក្រុម Lanexang United ដដែល បាន​ឲ្យដឹង​ថា លោក​ប្រើប្រាស់​កីឡាករ​ឈុត​ធំ​ជម្រើស​ជាតិ​ចំនួន ៥​នាក់ ក្នុង​ចំណោម​កីឡាករ​ទាំង ២២​នាក់ សម្រាប់​ការ​ប្រកួត​ទល់​នឹង​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;