កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត KBZ Bank Cup ធ្លាប់​មាន​ប្រវត្តិ​អស្ចារ្យ​អ្វីខ្លះ?

  • 2017-06-26 21:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡដ្ឋាន​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ KBZ Bank Cup 2017 មាន​ឈ្មោះ​ថា Thuwunna ។ ទីនោះ​ធ្លាប់​ទទួល​រៀបចំ​ការ​ប្រកួត​សំខាន់​ៗ​ជាច្រើន បន្ទាប់ពី​បើក​ដំណើរការ​កាលពី​ឆ្នាំ១៩៩៥។

កីឡដ្ឋាន Thuwunna
កីឡដ្ឋាន Thuwunna ស្ថិត​ក្នុង​ទីក្រុង Yangon ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កីឡា​មីយ៉ាន់ម៉ា។ ដោយ​អាច​ផ្ទុក​ទស្សនិកជន​បាន​ចំនួន ៣២០០០ នាក់ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ប្រើប្រាស់​ញឹកញាប់​ជាងគេ សម្រាប់​កម្មវិធី​ប្រកួត​ផ្សេងៗ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ។ ក្នុង​នោះ មាន ទីលាន​បាល់ទាត់​មួយ និង​ទីលាន​សម្រាប់​កីឡា​រត់​ប្រណាំង​ដែល​មាន​ចំនួន ៨​គន្លង ផង​ដែរ។

ព្រឹត្តិការណ៍​សំខាន់​ៗ ដែល​ធ្លាប់​រៀបចំ​នៅ​កីឡដ្ឋាន​ខាងលើ រួមមាន

  • ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​អាស៊ី​អាយុ​ក្រោម ២២​ឆ្នាំ កាលពី​ឆ្នាំ២០១៣ ពូល G ចាប់​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១២

  • កីឡា​ស៊ីហ្គេម ឆ្នាំ២០១៣ សម្រាប់​វិញ្ញាសា​បាល់ទាត់ ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០១៣

  • ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​២០១២ និង​ការ​រៀបចំ​ការ​ប្រកួត ដណ្ដើម​ពាន​រង្វាន់ AFF Suzuki Cup ក្នុង​ពូល B កាលពី​ឆ្នាំ២០១៦ ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ដល់​ថ្ងៃទី១៧ ខែ​ធ្នូ

ក្រុមមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Thuwunna ក្នុងការប្រកួត AFF Suzuki Cup 2016

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ KBZ Bank Cup 2017 នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៧៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;