គណបក្ស២ ដែល​មិនបាន​អាសនៈ បង្ហាញ​គោលជំហរ​ខុសគ្នា ក្នុងការ​ចូលរួម​បោះឆ្នោត​ឆ្នាំក្រោយ

  • 2017-06-25 01:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ គ.ជ.ប ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃ​ទី២៥ មិថុនា​​នេះ បង្ហាញ​ថា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​អំណាច​ខ្មែរ មិន​ទទួលបាន​អាសនៈ​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ឡើយ។ ប៉ុន្តែ​គណបក្ស​យុវជន​កម្ពុជា នឹង​បន្ត​ចូលរួម​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំក្រោយ​ទៀត ឯ​គណបក្ស​អំណាច​ខ្មែរ អាច​នឹងមិន​ចូលរួម​ឡើយ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា អះអាង​ថា គណបក្ស​លោក នឹង​បន្ត​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៨ ខាងមុខ​នេះទៀត។ លទ្ធផល​បោះឆ្នោត​ឃុំសង្កាត់​នេះ ជា​កញ្ចប់ ឬជា​ឱសថទិព្វ សម្រាប់​ក្រុម​លោក ធ្វើជា​មេរៀន​បទពិសោធន៍ សម្រាប់​ដាក់ចេញ​គោល​នយោបាយ​ថ្មី ឱ្យចំ​ចំណុច​ដែល​ពលរដ្ឋ​ចង់បាន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
ចំណែក​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាចខ្មែរ បញ្ជាក់​ថា គណបក្ស​លោក អាចនឹង​មិន​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ​នេះទេ។ ទោះជា​លោក​មិន​ប្រឆាំង​នឹង​លទ្ធផល​ក្តី ប៉ុន្តែ​លោក​ក៏​មិន​ពេញចិត្ត​នឹង​របៀប​ធ្វើការ​របស់ គ.ជ.ប នោះ​ដែរ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ

ក្រៅពី​គណបក្ស​ទាំង២​នេះ គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ដែរនោះ រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា៕

អត្ថបទ​ពាក់ព័ន្ធ​ផ្លូវការ​! ​CPP ឈ្នះច្រើនអាសនៈ​ជាងគេ តែ​ថយ​ចុះ​ជាង ១ពាន់​អាសនៈ​ ខណៈ CNRP កើន​ជាង ២ពាន់​អាសនៈ

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;