ភ្នំ​យ៉ាត ពី​តំបន់​សង្គ្រាម ប្រែ​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ

  • 2017-06-19 23:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​សំណើ​របស់​ក្រសួង​បរិស្ថាន បាន​សម្រេច​ប្រែ​ក្លាយ​តំបន់​ភ្នំ​យ៉ាត ទៅ​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​ជិត ៣​ម៉ឺន​២ពាន់​ហិកតា លាត​សន្ធឹង​លើ​ភូមិសាស្ត្រ​សង្កាត់​ប៉ៃលិន នៃ​ខេត្ត​ប៉ៃលិន។ ការ​សម្រេច​បង្កើត​ទៅ​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់ ក៏​ដូចជា​បម្រើ​​ការ​ដល់​ការ​កម្សាន្ត ​ទស្សនា អប់រំ សិក្សា​ស្រាវជ្រាវ វិទ្យាសាស្ត្រ និង​ជំនឿ។

តំបន់​បេតិកភណ្ឌ​ថ្មី​នេះ នឹង​ផ្ដល់​សេវាកម្ម​ធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព ក៏​ដូចជា​ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន និង​សាធារណជន​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈ​ចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។

ភ្នំ​យ៉ាត គឺ​ជា​អតីត​តំបន់​សង្គ្រាម​ក្ដៅ​ជាង​គេ​មួយ ដែល​គ្រប់គ្រង​ដោយ​កង​កម្លាំង​ខ្មែរ​ក្រហម​តាំង​ពី​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៩៨។ មក​ទល់​នឹង​ពេល​នេះ បូក​បញ្ចូល​ទាំង​តំបន់​បេតិកភណ្ឌ​ភ្នំ​យ៉ាត ប្រទេស​កម្ពុជា មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៤៦​កន្លែង និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ចំនួន ២៣ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង ៧,៣​លាន​ហិកតា៕

អត្ថបទ៖ ឈាង.

អត្ថបទពេញនិយម
;