កម្ពុជា ទទួលបានមេដាយមាស ៤គ្រឿង ពីការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក
- 2017-06-05 21:46:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទទួលបានមេដាយមាស ៤គ្រឿង ពីការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក
ចន្លោះមិនឃើញ
សមាគមចុងភៅកម្ពុជាទទួលបានជយលាភីមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ១គ្រឿង ពីការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក និងការប្រកួតធ្វើម្ហូបតាមដងទន្លេមេគង្គ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី០៤ មិថុនា ២០១៧។
ក្នុងនោះ វិញ្ញាសាទី១ គឺ Mekong River Cultinary Challenge គឺការប្រកួតជាក្រុមដែលមានចុងភៅ ៣នាក់ ប្រឡងធ្វើម្ហូបបញ្ចេញទេពកោសល្យដោយការជ្រើសរើសគ្រឿងផ្សំ បន្លែ សាច់ មច្ឆជាតិ ដែលមាននៅតាមដងទន្លេមេគង្គ។ លើវិញ្ញាសានេះ សមាគមចុងភៅកម្ពុជាទទួលបានជយលាភីមេដាយមាសចំនួន ៣គ្រឿង ដែលរួមគ្នាធ្វើដោយលោក ស៊ីន ប៊ុនថុង លោក ឡេង សុង និងលោក ទូច វុឌ្ឍី។ វិញ្ញាសាទី២ គឺការប្រកួតចុងភៅជាបុគ្គលធ្វើម្ហូបសាច់ទា បែបអ៊ឺរ៉ុប Main Course Duck។ វិញ្ញាសានេះ ចុងភៅកម្ពុជាដែលប្រកួតដោយលោក ឈុន ប៊ុនឈូ ទទួលបាន មេដាយមាស ១គ្រឿង។ វិញ្ញាសាទី៣ គឺធ្វើមុខម្ហូបបែបអ៊ឺរ៉ុបមានឈ្មោះថា Pasta Free Style ដោយលោក ឈុន ប៊ុនឈួ ដដែលជាអ្នកប្រកួតដោយទទួលបានមេដាយប្រាក់ ១គ្រឿងទៀត។
សូមបញ្ជាក់ថា កន្លងមកនេះ សមាគមចុងភៅកម្ពុជាបានធ្វើឲ្យកិតិ្តយសរបស់ប្រទេសកម្ពុជាល្បីល្បាញជាបន្តបន្ទាប់ តាមរយៈចូលរួមការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក និងធ្វើនំអន្សមយក្ស នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជាប់នៅក្នុងកំណត់ត្រាពិភពលោកជាដើម៕