បឹងកេត និង​ណាហ្គា ត្រូវប៉ះ​ក្រុម​ណាខ្លះ ក្នុងពាន​រង្វាន់ Singapore Cup?

  • 2017-05-26 01:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បឹងកេត និង​ណាហ្គាវើល នៃលីគ​កំពូល​កម្ពុជា ជាក្រុម​បរទេស ដែលត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ក្នុងពាន​រង្វាន់ Singapore Cup ឆ្នាំ​២០១៧។ ក្រុមដែល​ត្រូវបាន​អញ្ជើញ ២​ទៀត គឺ​មកពី​ហ្វីលីពីន រួមមាន Ceres Negros និង Global FC។ ចំណែក​ក្រុម​នៅ​សិង្ហបុរី​ដែល​ចូលរួម​ពានរង្វាន់​នេះ រួមមាន Albirex Niigata, Balestier Khalsa, DPMM FC, Geylang Internation, Home United, Hougang United, Tampines Rovers, Warrirors FC និង Yong Lions។

ក្រោយ​ពេល​ចាប់គូ ក្រុម​បឹងកេត ត្រូវប៉ះ​ជាមួយ Warriors FC ថ្ងៃទី​២៩ឧសភា ឯ​ណាហ្គាវើល ជួប Balestier Khalsa ប្រកួត​នៅថ្ងៃ​ទី៣១​ឧសភា។

បឹងកេត
សូម​បញ្ជាក់​ថា Warriors FC ធ្លាប់មាន​ប្រវត្តិ​មក​ប្រកួត​នៅ​កម្ពុជា កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ព្រឹត្តិការណ៍ Pre-Season នា​ពហុកីឡដ្ឋាន​ជាតិ។ ក្នុង​ព្រឹត្តិការណ៍​នេះ Warriors FC បាន​ប្រកួត​ចាញ់ ក្រសួង​ការពារ​ជាតិ ១-២ និង​ចាញ់​ព្រះ​ខ័នរាជ​ស្វាយ ១-៤ រួច​មក​ហើយ។

ចំណែក​ក្រុម Balestier Khalsa ត្រូវបាន​គ្រូ​បង្វឹក​ណាហ្គាវើល លោក មាស ចាន់ណា មើលឃើញ​ថា មាន​កម្រិត​ប្រហាក់ប្រហែល​ក្លឹប​របស់​លោក។ ក្រោយមើល​វីដេអូ​ប្រកួត​កន្លងមក​របស់ Balestier Khalsa គ្រូ​កម្រិត A-License រូបនេះ សន្និដ្ឋាន​ថា ក្រុមនៅ​សិង្ហបុរី​នេះ លេង​ស្រដៀង​នឹង​ក្រុម​លេខ៥ ឬលេខ​៦ ក្នុងលីគ​កំពូល​កម្ពុជា បច្ចុប្បន្ន​នេះ​ដែរ៕

ណាហ្គាវើល

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;