ត្រឹម ៣​ខែ វៀតណាម អាចរក​ចំណូល​ជាង ១ពាន់លាន​ដុល្លារ​ពីការ​នាំចេញ​កាហ្វេ

  • 2017-05-23 21:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម​វៀតណាម បាន​ឱ្យដឹង​ថា ក្នុង​ត្រីមាស​ទី១ នៃឆ្នាំ​២០១៧នេះ វៀតណាម រក​ចំណូល​បាន ១,៣៤ពាន់​លាន​ដុល្លារ ពីការ​នាំចេញ​កាហ្វេ ៥៩,២​ម៉ឺនតោន។ តម្លៃ​នាំចេញ​ជា​មធ្យម ២២៦៧​ដុល្លារ​ក្នុង១​តោន កើនឡើង ៣៣% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

សមាគម​កាហ្វេ​វៀតណាម រំពឹង​ថា នៅឆ្នាំ​២០១៧-២០១៨ ដំណាំ​កាហ្វេ នឹងមាន​ចំនួន​ដល់ ១,៤លាន​តោន។ លើសពី​នេះ​ទៅទៀត ប្រសិន​បើ​អាកាសធាតុ​អំណោយ​ផល នៅ​តំបន់​ភាគ​កណ្តាល ដែលជា​តំបន់​ប្រមូល​ផល​កាហ្វេ ៩០% នៃ​ទូទាំង​ប្រទេស​នោះ ទិន្នផល​កាហ្វេ​របស់​វៀតណាម នឹង​ឈានដល់ ១,៣លាន​តោន។

សមាគម​នេះ​បន្ត​ថា ការ​នាំចេញ​កាហ្វេ​របស់​វៀតណាម នៅក្នុង​ឆ្នាំ ២០១៦-២០១៧ (គិតចាប់ពី​ខែ​តុលា​ឆ្នាំមុន ដល់ខែ​កញ្ញា​ឆ្នាំនេះ) នឹង​កើនឡើង​ដល់ ១,៤ ទៅ ១,៥លាន​តោន។ កាលពី​ឆ្នាំ២០១៦ វៀតណាម​នាំចេញ​កាហ្វេ​សរុប ១,៧៩លាន​តោន (កើន​ជិត ៣៤%) មាន​តម្លៃ ៣,៣៦ពាន់​លាន​ដុល្លារ (កើន ២៤%)។ ការ​នាំចេញ​កាហ្វេ​ឆ្នាំមុន បាន​ធ្វើឱ្យ​វៀតណាម ជាប់លេខ​២ ដោយស្មើនឹង ១០,៥% នៃការ​នាំចេញ​កាហ្វេ​​ក្នុង​ពិភពលោក៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;