គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជួបជុំ​បេក្ខជន​ឃុំ-សង្កាត់

  • 2017-05-17 19:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន ចំនួន ១០០នាក់ មក​ពី​ឃុំ-សង្កាត់ ចំនួន ២៧ ក្នុង​ខេត្ត​ចំនួន ៩ ដែល​គណបក្ស​នេះ​ឈរ​ឈ្មោះ។

ខេត្ត​ចំនួន ៩ នោះ រួមមាន បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ព្រៃវែង រតនគិរី ស្វាយរៀង និង​តាកែវ។

កិច្ច​ប្រជុំ​​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នេះ ត្រូវ​បាន​​​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស នៅ​ផ្ទះលេខ៣៨ ផ្លូវលេខ៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ គោលបំណង​នៃ​ការ​ជួបជុំ​នេះ​ ដើម្បី​បញ្ជាក់​អំពី​ការ​ត្រៀម​លក្ខណៈ និង​ការ​ប្តេជ្ញា​ចិត្ត​ដឹកនាំ​ឃុំ សង្កាត់ ឲ្យ​ក្លាយ​ជា​ឃុំ​គំរូ​ក្រោយ​ពេល​ជាប់​ឆ្នោត។

សូមបញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចូលរួម​​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់។ ការ​បោះឆ្នោត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៧៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;