ប្រជាពលរដ្ឋភាគច្រើននៅអគារប៊ូឌីង ព្រមទទួលយកសំណង
- 2017-05-11 23:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាពលរដ្ឋភាគច្រើននៅអគារប៊ូឌីង ព្រមទទួលយកសំណង
ចន្លោះមិនឃើញ
កិច្ចប្រជុំរវាងលោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងប្រជាពលរដ្ឋបានបញ្ចប់នៅម៉ោងជិត ១២ថ្ងៃត្រង់នេះ។ ជាលទ្ធផល ប្រជាពលរដ្ឋភាគច្រើន ក្នុងចំណោមប្រជាពលរដ្ឋ ៤៩៣គ្រួសារដែលរស់នៅអគារប៊ូឌីង ស បានយល់ព្រមទទួលយកសំណងជាទឹកប្រាក់ ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បន្ថែមលើនេះ លោក ជា សុផារ៉ា ក៏នឹងផ្ដល់ជូនទឹកប្រាក់ ក្នុងមួយគ្រួសារ ១០០ដុល្លារផងដែរ សម្រាប់ថ្លៃដឹកជញ្ជូនសម្ភារៈរើផ្ទះ។
លោក ជា សុផារ៉ា បានបន្ថែមថា អ្នកយល់ព្រមទទួលសំណង នឹងធ្វើកិច្ចសន្យាទិញលក់ ចាប់ពីពេលនេះតទៅ ហើយនឹងទទួលបានថវិកា តាមទំហំផ្ទះនីមួយៗ ពីក្រុមហ៊ុនជប៉ុន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅជាន់ក្រោមទាំងអស់ មិនយល់ព្រមទៅនឹងការផ្ដល់តម្លៃ ១៤០០ដុល្លារក្នុងមួយការ៉េនេះទេ ដោយសំអាងថាពួកគាត់រស់នៅជាន់ក្រោម ហើយផ្ទះមានទំហំតូច ចំណែកដីខាងមុខផ្ទះ ក្រុមហ៊ុនមិនគិតឲ្យនោះទេ។ លោក ជា សុផារ៉ា បានបញ្ជាក់ថា អ្នកមិនយល់ព្រម នឹងបន្តដោះស្រាយនៅថ្ងៃក្រោយទៀត៕