កំពង់ផែទេសចរណ៍កែប-កោះទន្សាយតម្លៃ១,៥លានដុល្លារ សម្ពោធបើកថ្ងៃនេះ

  • 2022-01-18 20:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះហើយ។ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការកំពង់ផែទេសចរណ៍កែប-កោះទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប ធ្វើក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។

កំពង់ផែទេសចរណ៍ កែប-កោះទន្សាយដែលបើកសម្ពោធនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ រូបថត៖ក្រសួងសាធារណៈការ និងដឹកជញ្ជូន
កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ នេះត្រូវបានចាប់ផ្តើមសាងសង់ក្នុងខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២១ ចំណាយទឹកប្រាក់ប្រមាណ ១,២ លានដុល្លារសហរដ្ឋអាមេរិក។ កំពងផែនេះសង់ចេញពីដីគោកទៅក្នុងទឹកជម្រៅ ៣០៦ ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ និងផ្ទៃក្រឡាជិត ៥ ពាន់ម៉ែត្រការ៉េ។

កំពង់ផែនេះជាផ្នែកសំខាន់មួយសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនានៅខេត្តកែប និងកោះទន្សាយឲ្យកាន់តែច្រើនឡើងក្រោយការបើកប្រទេសឡើងវិញ៕

កំពង់ផែទេសចរណ៍ កែប-កោះទន្សាយនៅពេលរាត្រី រូបថត៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ដោយ៖ ហ្សា ឌីណា

អត្ថបទពេញនិយម
;