មកដឹងចំណុចពិសេសៗ​ដែល​មាន​នៅលើ​កំពូលរថយន្ត Lexus LX600

  • 2021-10-13 20:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lexus ទើបតែបានប្រកាសចេញនូវកំពូលរថយន្ត Iconic របស់ខ្លួនដែលជាកំណែប្រែថ្មីពី LX570 គឺ LX600 កាលពីយប់ថ្ងៃទី១៣ តុលា ២០២១ ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយ ជារថយន្តត្រូវគេប្រដូចថាជាបងប្អូនជីដូនមួយនឹង Toyota Land Cruiser។

LX600 រចនាឡើងកាន់តែទាក់ទាញប្លែកជាមុន ដោយផ្នែកប៉ាណាខាងមុខនៃ មានរាងជាបន្ទាត់ដេក ត្រូវបានផ្លាស់ប្តូរពី LX570 ដែលជាសំណាញ់ តែរក្សាឡូហ្គូ L នៅទីតាំងដដែល និងមានចង្កៀងជាប្រភេទ LED រួមទាំងពិលកាង ធ្វើឱ្យរថយន្តប្រណីតនេះ មើលទៅកាន់តែមានអំណាច។ ផ្នែកខាងក្រោយ គឺមានដាក់អក្សរ Lexus នៅចំកណ្តាល រួមមានទាំងម៉ាក LX600 នៅខាងស្តាំផ្នែកខាងក្រោម។

បើប្រៀបធៀបជំនាន់មុន កំពូលរថយន្ត SUV នេះ មិនមានម៉ាស៊ីន V8 ទៀតទេ ពោលគឺតូចជាងមុន វាជាម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។

ការបើកបររថយន្ត LX600 គឺពោរពេញដោយផាសុកភាព និងសុវត្ថិភាព ដោយបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ Downhill Assist Control (ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត) និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត។

ងាកមកមើលការឌីហ្សាញផ្នែកខាងក្នុងវិញគឺសក្តិសមនឹងអភិជន ឬអ្នកដែលមានការងារច្រើន ដោយបំពាក់ជាមួយនឹងឧបករណ៍ទំនើបៗ។ ចំពោះប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ិញ និងខាងក្រោម ៧អ៊ិញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។ ចំណែកអេក្រង់ខាងក្រោមយើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរសម្រាប់មុខងារ Multi Terrain Select ជាដើម។

យ៉ាងណាមិញ Lexus មិនបាន​បញ្ចេញ​តម្លៃរបស់ Lx600 នេះឡើយ ប៉ុន្តែគេរំពឹងថា រថយន្តនេះ​នឹង​មានដាក់លក់​នៅលើទីផ្សារ​អំឡុងត្រីមាសទី១​ ឆ្នាំ២០២២៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;