ស្នាដៃនិស្សិតខ្មែរវិទ្យាស្ថាន NPIC បង្កើតឌ្រូនមនុស្សជិះបាន ល្បីល្បាញដល់វិបសាយបរទេសចុះផ្សាយព្រោងព្រាត

  • 2021-09-22 21:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីវីដេអូខ្លីមួយបានបង្ហោះលើ Facebook និង YouTube បង្ហាញពីសមត្ថភាពនិស្សិតខ្មែរ អាច ផលិតបាន ឌ្រូនយក្សមួយដ៏ល្បីល្បាញកាលពីប៉ុន្មានសប្ដាហ៍មុន ស្រាប់តែពេលថ្មីៗនេះ ឃើញមាន គេហទំព័របរទេសច្រើនជាង ១០ ស្ថាប័នដូចជា៖ Reuters, BBC, MSN, CGTN, Bangkokpost, The Straits Times និងគេហទំព័រដទៃច្រើនទៀត ចុះផ្សាយព្រោងព្រាតអំពី ស្នាដៃនិស្សិតបច្ចេកទេសខ្មែរមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) បង្កើតបានគម្រូ ឌ្រូនហោះមួយទំហំយ៉ាងធំអាចអង្គុយបញ្ជាពីលើបាន មានឈ្មោះថា "NPIC Human Carrier Drone" ។

រូបថតដោយ៖ reuters
លោក សារិន សិរីវុធថា ប្រធានក្រុមផ្នែកផលិត និយាយថា គម្រោងដ៏ធំនេះចំណាយពេលសិក្សានិងដំឡើងអស់ ៣ ឆ្នាំចំណាយថវិការក្នុងការផលិតឡើងខ្ទង់ជាង ២ ម៉ឺនដុល្លារ។ ឌ្រូន មានមនុស្សបញ្ជានេះ មានលទ្ធភាពអាចទ្រទម្ងន់បានធ្ងន់បំផុត ៦០ គីឡូក្រាម អាចហោះផុតពីដីកម្ពស់ខ្ពស់បំផុត ៤ ម៉ែត្រ ក្នុងរយៈពេល ១០ នាទីវែងបំផុត។
រូបថតដោយ៖ reuters

គម្រោងមិនទាន់បញ្ចប់ត្រឹមនេះទេ នៅមានការបន្ថែមមុខងារច្រើនទៀត។ លោករំពឹងថានឹង ត្រូវប្រើពេល ២ឆ្នាំ ទៀត និងចំណាយសរុបដល់ទៅ ៤ មុឺនដុល្លារឯណោះ ដើម្បីធ្វើឲ្យវាមាន ភាពវៃឆ្លាតជាងមុន ជួួយសម្រួលការងារច្រើនយ៉ាង និងជាពិសេសសម្រាប់ប្រើប្រាស់ជា ឧបករណ៍ជំនួយបន្ទាន់ អំឡុងអគ្គីភ័យណាមួយកើតឡើងនៅជុំវិញរាជធានីភ្នំពេញ។

រូបថតដោយ៖ reuters

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

Reuters
CGTN
BBC

បញ្ជាក់ផងដែរថា នេះមិនមែនជាផលិតផលដាក់លក់លើទីផ្សារនោះទេ តែជា​សមិទ្ធិផល ក្នុងផ្នែកមួយនៃមជ្ឍមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត Research and Development Center ដែលជាមជ្ឍមណ្ឌលដ៏មានសារសំខាន់ ឬអាចហៅដោយខ្លីជាផ្នែកមួយនៃ «ខួរក្បាល» របស់វិទ្យាស្ថាន NPIC ក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តនានា រួមទាំងកម្មវិធីសិក្សាផង និងធ្វើយ៉ាងណាដើរឲ្យទាន់សភាពការណ៍បច្ចេកទេសវិទ្យាសាស្រ្ត ធៀបនឹងបណ្ដាវិទ្យាស្ថាន ផ្សេងៗ ឬក្នុងតំបន់ ឬនៅលើពិភពលោក។

ការសាកល្បងដាក់បង្ហាញស្នាដៃនិស្សិតផ្នែកបច្ចេកទេសខ្មែរមួួយនេះ គឺជាការចាប់ផ្តើមដ៏ល្អ បំផុតក្នុងវិស័យ Innovations នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;