តេស្តរួចហើយ! វៀតណាម អះអាងថាក្លាយជាប្រទេសមាន 5G លឿនជាងគេនៅអាស៊ី
- 2021-09-20 03:06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តរួចហើយ! វៀតណាម អះអាងថាក្លាយជាប្រទេសមាន 5G លឿនជាងគេនៅអាស៊ី
ចន្លោះមិនឃើញ
នៅក្នុងបេសកម្មដំឡើងនិងសាកល្បងបណ្ដាញ 5G នៅទីក្រុងហាណូយ វៀតណាម ទទួលបានលទ្ធផលយ៉ាងភ្ញាក់ផ្អើលមួយនោះគឺល្បឿន 4.7Gb/s អានថា «៤.៧ ជីហ្គាប៊ីតក្នុងមួយវិនាទី» ។
បន្ទាប់ពីតេស្តរួចរាល់ វៀតណាម អះអាងថា ល្បឿនប៉ុណ្ណេះខ្លួនអាចកត់ចូលជាកំណត់ត្រាថ្មីជាប់ជា ល្បឿន 5G លឿនជាងគេក្នុងតំបន់អាស៊ី។ វាលឿនជាង ៤០ ដងធៀបនឹងល្បឿន 4G និងលឿនជាង 5G នៅតាមបណ្ដាប្រទេសនានាថែមទៀតផង។
យ៉ាងណាមិញ ល្បឿននេះត្រូវបានគេតេស្តនៅក្នុង មន្ទីរពិសោធន៍ មិនទាន់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ។
ក្រុមអ្នកស្រាវជ្រាវនៅ Viettel Innovation Lab តំណាងឲ្យក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅ វៀតណាម Viettel បង្ហាញឲ្យដឹងនូវ បច្ចេកទេសដែលខ្លួនប្រើប្រាស់ ដើម្បីឈានដល់សម្រេចគោលដៅនោះគឺ បច្ចេកវិទ្យា 5G ultra-short wave (mmWave) បំពាក់នៅលើឧបករណ៍ E-UTRA New Radio Dual Connectivity (EN-DC) ដែលជា ឧបករណ៍ទំនើបចុងក្រោយបំផុត ផលិតឡើងជាពិសេស ក្រោមការសហការដោយ ក្រុមហ៊ុនទូរគមនាគមន៍ Ericsson Network និងក្រុមហ៊ុន Qualcomm ។
ត្បិតថាមិនទាន់ប្រកាសជាសាធារណៈក៏ដោយ តែលទ្ធផលខាងលើនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អនៃការកសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ 5G ឲ្យបានទូទាំងប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទទាក់ទង៖