បទថ្មីរបស់ LISA មានអ្នកពេញចិត្ត និងរិះគន់ពេញអ៊ីនធើណិតដោយសារមកុដ និងខ្លោងទ្វារក្នុង MV
- 2021-09-09 23:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទថ្មីរបស់ LISA មានអ្នកពេញចិត្ត និងរិះគន់ពេញអ៊ីនធើណិតដោយសារមកុដ និងខ្លោងទ្វារក្នុង MV
ចន្លោះមិនឃើញ
នៅថ្ងៃទី១០ ខែកញ្ញានេះ Lisa (BLACKPINK) បានចេញវីដេអូបទចម្រៀងទោល ចេញពីក្នុងអាល់ប៊ុម «LALISA» ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនឹងចង្វាក់បទនេះ។ ប៉ុន្តែអមជាមួយនឹងការគាំទ្រក៏ត្រូវរងនូវមតិរិះគន់ដែរ ដោយសារឈុតមួយក្នុងវីដេអូបទចម្រៀង មានការរៀបចំ Background ពីក្រោយជាខ្លោងទ្វារប្រាសាទ ហើយឈុត និងមកុដដែលនាងគ្រងក៏ច្នៃបែបបុរាណដែរ។
ក្រោយទស្សនា MV រួចហើយមហាជនពិតជាមានប្រតិកម្មខ្លាំង ដោយសារអ្នកប្រើបណ្ដាញសង្គមជនជាតិខ្មែរ លើកឡើងអ្វីដែលនាងបង្ហាញក្នុងបទ ជាពិសេសត្រង់ឈុតដែលមានប្លង់ប្រាសាទ គឺដូចខ្លាំងនឹងខ្លោងទ្វារប្រាសាទខ្មែរ ស្របពេលមកុដច្នៃជាបុរាណ។ ជាមួយគ្នានេះក៏នៅមាន អ្នកខ្លះទៀតលើកឡើងថា ការរៀបចំនេះ វាអាចស្រដៀងគ្នានឹងអ្វីដែលខ្មែរមាន ប៉ុន្តែឧទាហរណ៍ដូចជាមកុដជាដើមគឺតាមលំនាំថៃ។
គួរដឹងដែរថា Lisa ផ្ទាល់បាននិយាយក្នុងសន្និសីទកាសែតថា សម្រាប់បទក្នុងអាល់ប៊ុមរបស់ខ្លួន គឺនាងបានបញ្ចូលរសជាតិជាថៃ ព្រមទាំងស្នើសុំ Teddy ដែលជាផលិតករ ឲ្យជួយធ្វើបទដោយរួមបញ្ចូលចង្វាក់បែបថៃចូលផង៕