Messi ស៊ុត Hat-Trick ជួយអាហ្សង់ទីន បន្តកំណត់ត្រា ២២ ប្រកួតជាប់ៗគ្នាមិនទាន់ចាញ់(មានវីដេអូ)

  • 2021-09-09 19:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង(ឡាទីន) ក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះ ៣-០ ប៊ូលីវៀ អ្នកដែលរកគ្រាប់បាល់ទាំងបីគ្រាប់គឺប្រធានក្រុម Lionel Messi សរុប ៧៩ គ្រាប់ឲ្យជម្រើសជាតិ ក្លាយជា កីឡាករស៊ុតច្រើនបំផុតប្រចាំតំបន់ឡាទីន បំបែកកំណត់ត្រា Pele មាន ៧៧ គ្រាប់។

សម្រាប់ អាហ្សង់ទីន ក្លាយជាក្រុមលេងមិនទាន់ចាញ់សោះ ខណៈដែល អ៊ីតាលី(៣៧ប្រកួត)។ បច្ចុប្បន្ន ក្រុមពពកសមួយនេះ បន្តកំណត់ត្រាឈ្នះ ២២ ប្រកួតជាប់ៗគ្នាហើយ (គិតគ្រប់កម្មវីធីទាំង Copa America និងជម្រុះ World Cup 2022) ។

សូមមើលវីដេអូខាងក្រោម៖

សូមមើលលទ្ធផលខាងក្រោម៖

-ប៉ារ៉ាហ្គាយ ២ - ១ វេណេស៊ុយអេឡា

-អ៊ុយរ៉ុយហ្គាយ ១ – ០ អេក្វាឌ័រ

-កូឡុំប៊ី ៣ – ១ ស៊ីលី

-អាហ្សង់ទីន ៣ - ០ ប៊ូលីវៀ

-ប្រេស៊ីល ២ - ០ បេរ៉ូ ។ ប្រភព៖ AS Sport

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;