អបអរជំនួសអ្នកគាំទ្របាល់ទាត់រូបនេះ គេថតគាត់​មួយសន្លឹកជួយឲ្យល្បីហើយបានរង្វាន់គាប់ចិត្ត

  • 2021-07-02 00:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ទូរទស្សន៍ស្វីស បានរកឃើញនិងជួបសម្ភាសន៍បុរសម្នាក់ឈ្មោះ Luca Loutenbach ដែលទិញសំបុត្រចូលទៅគាំទ្រក្រុមជម្រើសជាតិស្វីស ពេលប្រកួតទល់នឹងបារាំងវគ្គ ១៦ ក្រុម។

នៅក្នុងវីដេអូ បុរសស្វីសដែលមានទឹកមុខអស់សង្ឃឹម និងសប្បាយអរស្រែកឡើងភ្លាត់សំឡេងលាយឡំគ្នាត្រឹមរយៈពេលប៉ុន្មានវិនាទី បន្ទាប់ពី ស្វីស អាចវាយបកចុងម៉ោងបានគ្រាប់ទីបី ស្មើ បារាំង ៣-៣ រួចឈានដល់ម៉ោងថែម ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ហើយស្វីសក៏ឈ្នះឡើងទៅវគ្គ៨ក្រុមពានរង្វាន់ UEFA Euro 2020 ធ្វើឲ្យសារព័ត៌មានកីឡាស្ទើរតែគ្រប់ទំព័រលើពិភពលោក ចាប់អារម្មណ៍ចុះផ្សាយពីឈ្មោះអ្នកគាំទ្រម្នាក់នេះពេលប្រកួតចប់។

​រំលងប៉ុន្មានថ្ងៃក្រោយ រូបថតដ៏ល្បីល្បាញថតដោយក្រុមការងារផ្សាយផ្ទាល់ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ Swiss Air បានផ្តល់រង្វាន់យ៉ាងគាប់ចិត្តគឺ ផ្តល់សំបុត្រយន្តហោះមិនគិតថ្លៃឱ្យគាត់មកទស្សនាការប្រកួតផ្ទាល់ដល់ប្រទេសរុស្សី ក្នុងជំនួបជាមួយអេស្បាញ នៅវគ្គ៨ ក្រុមចុងក្រោយ។

​លើសពីនេះទៅទៀត មានក្រុមហ៊ុនមួយទៀតផ្តល់ភេសជ្ជៈប៉ូវកម្លាំងដល់គាត់ផងដែរ។ ហើយនៅមានភ្នាក់ងារទេសចរណ៍ស្វីសមួយទៀតដែលបានផ្តល់សេវាទេសចរណ៍ជូនគាត់ដោយឥតគិតថ្លៃក្រោយចប់យ៉ូរ៉ូនៅពាក់កណ្តាលខែកក្កដានេះ ថែមទៀតផង។ ប្រភព៖ marca

សូមទស្សនាវីដេអូខ្លី៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;