Ronaldo បោះសម្ដីដាក់អ្នកចាំទីបែលហ្សិក៖ «អ្នកឯងសំណាង បាល់វាអត់ចង់ចូលទីថ្ងៃនេះ»
- 2021-06-27 21:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បោះសម្ដីដាក់អ្នកចាំទីបែលហ្សិក៖ «អ្នកឯងសំណាង បាល់វាអត់ចង់ចូលទីថ្ងៃនេះ»
ចន្លោះមិនឃើញ
នៅក្នុងគណនី Twitter ផ្លូវការ UEFA Euro 2020 បានប្រែសម្រួលពីភាសាព័រទុយហ្គាល់មកជាភាសាអង់គ្លេសថា៖ «អ្នកឯងសំណាងមែន។ បាល់ថ្ងៃនេះ វាអត់ចង់ចូលទីសោះ។ សំណាងល្អប្រកួតក្រោយ។» នេះជាការសន្ទនាខ្លីរវាង Cristiano Ronaldo ទៅកាន់អ្នកចាំទី Thibaut Courtois ក្រោយចប់ការប្រកួត បែលហ្សិក ឈ្នះ ព័រទុយហ្គាល់ ១-០ ក្នុងកីឡដ្ឋានរបស់ក្រុម Sevilla នាទឹកដីអេស្ប៉ាញ។
រីឯបែលហ្សិក ទាត់ចំគោលដៅតែមួយជើងគត់ចូលទីតែម្ដងស៊ុតពីលើដំបូលទូកជាបច្ចេកទេសសុទ្ធសាធពីសំណាក់ខ្សែបម្រើក្លឹប Dortmund គឺ Thorgan Hazard ត្រូវជាប្អូនប្រុសរបស់ Eden Hazard ជួយក្រុមលេខ១ពិភពលោក បែលហ្សិក ត្រូវតទល់នឹងក្រុមខ្លាំង អ៊ីតាលី នៅយប់ម៉ោង ២ រំលងអាធ្រាត្រក្នុងកីឡដ្ឋាន Allianz Arena វគ្គ៨ក្រុមចុងក្រោយ។
ទស្សនាវីដេអូ ឬចុចលើ link នេះ ៖