កំណាត់ផ្លូវជាតិលេខ៤នេះ មានផ្លូវរថយន្តដល់ ៦គន្លង!
- 2021-05-14 21:08:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណាត់ផ្លូវជាតិលេខ៤នេះ មានផ្លូវរថយន្តដល់ ៦គន្លង!
ចន្លោះមិនឃើញ
ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ឧសភា បានបញ្ចេញវីដេអូបង្ហាញពីការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ប្រវែងជាង ៦៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាចំណុចមានការកកស្ទះចរាចរណ៍។ កំណាត់ផ្លូវនេះ មានផ្លូវរថយន្តដល់ ៦គន្លង (៣ទៅ ៣មក) និងផ្លូវម៉ូតូ ២គន្លង (១ ទៅ ១មក) ទៀតផង ខណ្ឌដោយសួនច្បារកណ្តាល។ លើសពីនេះ ក៏មានការសង់ផ្លូវថ្មើរជើងក្រោមដី២កន្លែងនៃកំណាត់ផ្លូវនេះទៀតផង។
សូមទស្សនាវីដេអូខាងក្រោម៖