ទាំងនេះ​ជាទីតាំង​ដែល​បុរសផ្ទុកកូវីដ១៩ នៅខេត្តកំពង់ចាម បានទៅដល់!

  • 2021-03-07 21:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២១នេះ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​ប្រវត្តិធ្វើដំណើរ និង​អ្នកពាក់ព័ន្ធ​នឹងបុរសខ្មែរម្នាក់​នៅស្រុកកងមាស ដែល​មានវិជ្ជមាន​កូវីដ១៩ ដោយរដ្ឋបាល​ខេត្ត​អំពាវនាវឱ្យអ្នកពាក់ព័ន្ធ ទៅពិនិត្យសុខភាព​ និងយកសំណាក។

-នៅថ្ងៃទី៣មីនា បុរសម្នាក់នេះ ធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (ជិតផ្សារពាណិជ្ជកម្ម ម្តុំពេទ្យព្រៃចេក) មកភ្នំពេញ។

-នៅម៉ោង ៧កន្លះយប់ថ្ងៃទី៣មីនា គាត់​ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ហើយចូលសួរសុខទុក្ខក្មួយប្រុស​ដែលសម្រាកព្យាបាល​ជំងឺ​នៅអគារបេះដូង​នៃមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅយប់ដដែលនោះ គាត់​ទៅស្នាក់នៅជាមួយបងស្រី (បន្ទប់ជួល) នៅស្ទឹងមានជ័យ។

-​ម៉ោង ៧ព្រឹកថ្ងៃទី៤មីនា បុរសម្នាក់នេះ បន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបាន​បន្តដំណើរ​តាមរថយន្ត​ឈ្នួល ទៅខេត្តកំពង់ចាម ដោយបាន​ឈប់​នៅស្តុប​ផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបាន​បន្ត​ដំណើរ​តាមម៉ូតូឌុប បន្តរហូតដល់​ផ្ទះ​នៅភូមិ​អូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស វេលាម៉ោង ១២ថ្ងៃត្រង់។

-ព្រឹកថ្ងៃទី៥មីនា គាត់​និងប្អូនប្រុស បានជិះម៉ូតូ​ទៅផ្សារព្រៃទទឹង និង​បាន​ដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូប ប្រហែល ៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទពេញនិយម
;