លាន់មាត់គ្រប់គ្នា! ពេលឃើញតម្លៃ Galaxy S21 Ultra 5G លក់តាមហាងពេលនេះ

  • 2021-02-28 19:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Galaxy S21 Series 5G ស្មាតហ្វូនជំនាន់ចុងក្រោយនេះ​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា និងមាន​ការ​តាម​ដាន​តម្លៃ​ពី​ហ្វេនៗ​ជា​ច្រើន​រង់​ចាំ​ទិញ។

កាលចេញ​លក់​ដំបូង​នៅ​លើ​ទី​ផ្សារ​៖

  • ម៉ូដែល Galaxy S21 Ultra មានតម្លៃ ១ ២៩៩ដុល្លារ សម្រាប់ប្រភេទ RAM12GB ទំហំផ្ទុក 256GB និង តម្លៃ ១ ៤២៩ដុល្លារ RAM16GB ទំហំផ្ទុក 512GB
  • ​ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ ទំហំផ្ទុក 256GB
  • ម៉ូដែល Galaxy S21 មាន​តម្លៃ ៨៩៩ដុល្លារ ទំហំផ្ទុក 256GB

ដោយឡែក ថ្មីៗ​នេះ Galaxy S21 Ultra 5G ហាក់​មាន​តម្លៃ​ធ្លាក់​ច្រើន​គួរសម។ តាម​ប្រភព​ពី​ហាង សុខ​លី សម្រាប់ Galaxy S21 Ultra 5G ទំហំផ្ទុក 256GB ធ្លាក់​នៅ​សល់​តម្លៃ​ខ្ទង់ ៩៣៩ដុល្លារ (ធ្លាក់​ថ្លៃ ៣៦០ដុល្លារ) និង Galaxy S21 Ultra 5G ទំហំផ្ទុក 512GB ធ្លាក់នៅ​សល់​តម្លៃខ្ទង់ ១ ១៧៩ដុល្លារ (ធ្លាក់ថ្លៃ ២៥០ដុល្លារ)។​

លក្ខណសម្បត្តិថតរូបរបស់ Galaxy S21 Ultra មានប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aperture f/2.4 និងមុខងារទប់លំនឹង OIS។ ចំណែកកាមេរ៉ាខាងមុខជាលែនទូលាយ ទំហំ 40MP មាន aperture f/2.2 ទ្រទ្រង់មុខងារ Portrait ដូចគ្នា។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;