ក្រុមភ្នំពេញកាឡាក់សុី ប្រទះឃើញមានឈ្មោះផ្លូវការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន
- 2021-02-10 02:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមភ្នំពេញកាឡាក់សុី ប្រទះឃើញមានឈ្មោះផ្លូវការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ ភ្នំពេញកាឡាក់សុី ត្រូវបានប្រទះឃើញមានឈ្មោះផ្លូវការ ចូលរួមប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) បន្ទាប់ពីក្លឹបបានដាក់ពាក្យចូលរួមរួចរាល់ កាលពីដើមខែធ្នូឆ្នាំ ២០២០ កន្លងទៅ និងឆ្លងកាត់គ្រប់លក្ខខ័ណ្ឌពីសំណាក់គណៈកម្មការបច្ចេកទេសដូចជា ការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។
ដូចនេះ មានន័យថា ក្លឹបបាល់ទាត់ភ្នំពេញកាឡាក់សុី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់អាចមានសិទ្ធចូលរួមបាន។ សម្រាប់ប្រកួតបើកឆាកដំបូង នឹងត្រូវប៉ះក្រុមមន្ទីរ អយក ខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យច្បារអំពៅ វេលាម៉ោង ៣ រសៀល។
ទល់ពេលនេះមិនទាន់មានព័ត៌មានច្រើនអំពីក្លឹបថ្មីថ្មោងនេះទេ តែមានពាក្យចចាមអារ៉ាមថា ក្លិបមួយនេះមានការចូលរួមជ្រោមជ្រែងពី ស្ថាបនិកផលិតកម្ម កាឡាក់សុីណាវ៉ាត់ត្រា។
ខាងក្រោមនេះគឺជាកាលបរិច្ឆេទនៃការប្រកួតពានឆ្នាំ ២០២១៖
-នេះជាថ្ងៃខែ ប្រកួតពានលីគកំពូលកម្ពុជា និងពានសម្តេចហ៊ុនសែនឆ្នាំ ២០២១