គោលដៅតំបន់ទេសចរណ៍ ៦ក្នុងខេត្តប៉ៃលិនដែលអ្នកមិនគួរមើលរំលង

  • 2021-01-25 20:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរទេសចរណ៍ ខេត្តប៉ៃលិន បង្ហាញពីគោលដៅនៃតំបន់ទេសចរណ៍នៅក្នុងខេត្តនាឱកាសបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរខាងមុខ មិន​គួរ​មើល​រំលង​ដើម្បីជាជំរើសក្នុងការដើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងការមកកាន់ទីតាំងនៃគោលដៅរបស់ខេត្ត ប៉ៃលិន។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានបង្ហាញនូវ តំបន់ទេសចរណ៍នៅក្នុងខេត្ត ដើម្បីជាគោលដៅ និង ជាជំរើស ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការជ្រើសរើសទីកន្លែងកម្សាន្ត ដ៏គួរឲ្យទាក់ទាញអារម្មណ៍នៅពេលបានទៅដល់ និងទៅកម្សាន្ត។

នៅ ទីរមណីយដ្ឋាន មួយកន្លែងៗគឺមានទេសភាពដ៏ស្រស់ត្រកាល ឣមដោយរុក្ខជាតិដុះអមមាត់ស្ទឹង ធ្វើឲ្យទឹក មានសភាពស្រស់ថ្លា ងាយស្រួល ក្នុងការចុះហែលលេងទឹក របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ៕ មានដូចតទៅ ៖

១. រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត

២. រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ

៣. រមណីយដ្ឋានចំការខ្នុរ

៤. រមណីយដ្ឋានអូរធុរេន

៥.តំបន់កម្សាន្ត ចំការសាវម៉ាវ

៦.តំបន់កម្សាន្តមាត់ស្ទឹងតារៀប

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តប៉ៃលិន

អត្ថបទពេញនិយម
;