មាន​តែ ៤ នាក់​ប៉ុណ្ណោះ​ស៊ុត​បញ្ចូលទី​ ៥០០ គ្រាប់​នៅ​មិន​ទាន់​ចូល​និវត្តន៍

  • 2021-01-24 19:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​ Robert Lewandowski ​អាច​រក​បាន​ ​១ គ្រាប់​កាល​ពី​យប់​មិញ​លើ​ក្រុម Schalke 04 ​គឺ​ជា​គ្រាប់​បាល់ទី ២៣ ​ឈរ​លើ​​គេ​ជា Top Scorer ក្នុង​លីគ​អាឡឺម៉ង់រដូវកាលនេះ​ គិតត្រឹម ១៨ ប្រកួតប៉ុណ្ណោះ។

១ គ្រាប់​នោះ​ក៏​ជាគ្រាប់បាល់ទី ៥០០ របស់​គេ​ផង​ដែរ។ តួលេខ​នេះ​បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​ខាង​លើ​ក្លាយ​ជា កីឡាករ​ទី ៤ ដែលមិន​ទាន់​ចូល​និវត្តន៍ ស៊ុត​បញ្ចូលទីបាន ៥០០ គ្រាប់​ក្នុងអាជីព​។

សម្រាប់៣នាក់ផ្សេងទៀតបានដូចជា៖ Cristiano Ronalo, Lionel Messi និង Zlatan Ibrahimovic ។

លទ្ធផលឈ្នះ ៤ គ្រាប់លើម្ចាស់ផ្ទះ Schalke បានរុញឲ្យ Bayern បន្តឈរកំពូលតារាងសប្ដាហ៍ទី ១៨ មាន ៤២ ពិន្ទុ​ដាច់ឆ្ងាយពីក្រុមលេខ ២ Leipzig ដល់ទៅ ៧ ពិន្ទុឯណោះ។ ប្រភព៖ B/R

រូបតំណាង កីឡាកររកបាន 500 គ្រាប់៖ B/R
ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;