ឡូយមែន! ១គ្រាប់របស់ Son អូសផុត ៤ នាក់យប់មិញ (មានវីដេអូ)

  • 2021-01-05 19:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ឡេីង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត​ពាន​រង្វាន់ Carabao Cup ក្រោយ​លត់​ក្រុម Brentford ក្នុង​លទ្ធផល ២ ទល់​និង ០ ។ ក្នុង​នោះ​កូន​ក្រុម​លោក Jose Mourinho អ្នក​រក​គ្រាប់​បាល់​បើកឆាក​គឺ Moussa Sissoko និង Heung-Min Son ដោយ​ប្រើ​បច្ចេកទេស​អូស​ផុត​ខ្សែការពារ ៤ នាក់ ពេល​បញ្ចូន​ចេញ​ពី​ជើង​កីឡាករ​ Tanguy Ndombele ។

​រំឮក​ដែរ​ថា Spur លេីក​ពាន EFL Cup នេះ​លើក​ចុងក្រោយ​នៅ​ក្នុង​ឆ្នាំ ២០០៧ - ២០០៨ ហើយ​នេះ​ជា​ការ​ឡេីង​មក​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លេីក​ទី ៩ ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។ ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;