គ្រូ Barca ថា Messi សប្បាយចិត្តណាស់ជួយក្រុមឈ្នះហើយបំបែកកំណត់ត្រា Pele
- 2020-12-22 23:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Barca ថា Messi សប្បាយចិត្តណាស់ជួយក្រុមឈ្នះហើយបំបែកកំណត់ត្រា Pele
ចន្លោះមិនឃើញ
លោក Ronald Koeman ជាគ្រូបង្វឹកក្រុម Barcelona បានលើកឡើងពីប្រធានក្រុមសញ្ជាតិអាហ្សង់ទីន Lionel Messi ។ លោកបានឃើញទឹកមុខ Messi ញញឹមជាប់ហើយរូបគេហាក់សប្បាយចិត្តនៅទីនេះខ្លាំងណាស់។ ក្រោយចប់ប្រកួតប្រធានក្រុមដដែលនេះបានផុសលើ Instagram ថា៖ "តាំងពីចេះលេងបាល់មក ខ្ញុំមិនដែលគិតថាអាចបំបែកកំណត់ត្រាអ្វីឡើយ ជាពិសេសកំណត់ត្រាថ្ងៃនេះ។ ខ្ញុំសូមអរគុណដល់គ្រូសារ មិត្តរួមក្រុម និងអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំរៀងរាល់ថ្ងៃ។"
លទ្ធផលឈ្នះនេះបានធ្វើឲ្យ Barcelona នៅឈរលេខ ៥ ដដែលមាន ២៤ ពិន្ទុនៅសល់ ២ប្រកួតក្នុងដៃ។ រីឯក្រុមកំពូលគឺ Atletico Madrid លេងឈ្នះក្រុម Real Sociedad ២-០ ឡើងមកកំពូលតារាងសប្ដាហ៍ទី ១៦។
ទស្សនាវីដេអូខាងក្រោម៖