នេះថ្ងៃខែដែលត្រូវប្រកួតគ្នាពានអឺរ៉ុប UCL វគ្គ១៦ក្រុមនិង UEL វគ្គ៣២ក្រុមចុងក្រោយ
- 2020-12-14 20:33:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះថ្ងៃខែដែលត្រូវប្រកួតគ្នាពានអឺរ៉ុប UCL វគ្គ១៦ក្រុមនិង UEL វគ្គ៣២ក្រុមចុងក្រោយ
ចន្លោះមិនឃើញ
កាលពីម្សិលមិញ លទ្ធផលចាប់ឆ្នោតក្រុមតំបន់អឺរ៉ុបដែលត្រូវប្រកួតគ្នាបានរកឃើញរួចរាល់ហើយ។ ការប្រកួតពានអឺរ៉ុបដ៏មានប្រជាប្រិយទាំងពីររដូវកាល ២០២០-២០២១ បានឈានមកដល់វគ្គចាញ់-ធ្លាក់ហើយដែលត្រូវលេង ២ជើង(ក្នុងទឹកដី និងក្រៅទឹកដី) ខាងក្រោមនេះជាកាលបរិច្ឆេទ ដែលអ្នកគួរដឹង៖
UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ
-ជើងទី១ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៦-១៧ និងថ្ងៃទី ២៣-២៤ ខែកុម្ភៈឆ្នាំ ២០២១
-ជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ៩-១០ និងថ្ងៃទី ១៦-១៧ ខែមីនាឆ្នាំ២០២១ ។
UEFA Europa League វគ្គ ៣២ ក្រុមចុងក្រោយ(ត្រូវលេងក្រោយUCL ១ថ្ងៃ)
-ជើងទី១ នឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១
-ជើងទី ២ នឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ៕