(វីដេអូ) Son និង Kane លេងស៊ីចង្វាក់គ្នា ខ្សែការពារកាំភ្លើងធំបិទមិនជាប់សោះ
- 2020-12-06 21:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
(វីដេអូ) Son និង Kane លេងស៊ីចង្វាក់គ្នា ខ្សែការពារកាំភ្លើងធំបិទមិនជាប់សោះ
ចន្លោះមិនឃើញ
ក្រុមមាន់ខ្នាយមាស Spurs យកឈ្នះ ២-០ លើក្រុមកាំភ្លើងធំ Arsenal ក្នុងពានលីគសប្ដាហ៍ទី ១១ យប់មិញ។ ២គ្រាប់នោះរកបាន Son ដែលបោះចេញពីជើង Harry Kane ចំណែកឯគ្រាប់ទី២ Son Heung min មិនរកគ្រាប់ទេតែបោះបាល់(assist) ឲ្យ Harry Kane ស៊ុតផ្ដាច់ ផុតខ្សែកាពារ៣នាក់និងអ្នកចាំទី Arsenal យកបាន៣ ពិន្ទុបន្ថែម។
រដូវកាលនេះពួកគេទាំងពីរ លេងស៊ីចង្វាក់គ្នាខ្លាំងជាងរដូវកាលមុនៗទៅទៀត។ Son Heung-Min ស៊ុតបាន ១០គ្រាប់ assist បាន ៣ដងកំពុងប្រជែងស្បែកជើងមាសជាមួយCalvert-Lewin របស់ Everton ចំណែកឯ Harry Kane ស៊ុតបាន ៨ គ្រាប់ assist បាន ១០ដង។
លទ្ធផលដ៏ល្អប្រសើរនេះបានរុញឲ្យ Spurs ឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា មានពិន្ទុស្មើនឹងហង្សក្រហម ២៤ ពិន្ទុ ឈ្នះ៧ស្មើ៣ចាញ់១ដូចគ្នា តែមានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាង។ ទស្សនាវីដេអូហាយឡាយខាងក្រោម៖