Salah ស៊ុត១គ្រាប់តាមស្មើកំណត់ត្រាមួយរបស់ Ronaldo ដែលលេងជិត ២០០ ប្រកួតនៅ PL
- 2020-12-06 20:34:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah ស៊ុត១គ្រាប់តាមស្មើកំណត់ត្រាមួយរបស់ Ronaldo ដែលលេងជិត ២០០ ប្រកួតនៅ PL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធឆ្នើម Mohamed Salah អាចស៊ុតបញ្ចូលទី១គ្រាប់ក្នុងចំណោមគ្រាប់ឈ្នះ ៤-០ លើក្រុម Wolves ក្នុងការប្រកួតពានលីគសប្ដាហ៍ទី ១១ យប់មិញ។ ១គ្រាប់នោះគឺគ្រាប់ទី ៨៤ របស់គេក្នុងការបង្ហាញខ្លួន ១៣១ លើកនៅ English Premier League លេងឲ្យ២ក្លឹបដែលមានទាំង Chelsea និង Liverpool ។
បើគិតស្ថិតិបុគ្គល ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីបរូបនេះ អាចតាមបានស្មើកំណត់ត្រាគ្រាប់បាល់ ដែលបន្សល់ទុកដោយ Cristiano Ronaldo ដែលកាលនោះខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់អតីតកីឡាករ Manchester United បង្ហាញខ្លួន ១៩៦ ដងពោលគឺជិត ២០០ ប្រកួតឯណោះទើបអាចស៊ុតបញ្ចូលទីបាន ៨៤ គ្រាប់។
ជម្រាបជូនដែរថា Mohamed Salah ទើបនឹងចូលរួម Liverpool នៅរដូវកាល ២០១៧-២០១៨ ក្រោយផ្ទេរចេញពី ROMA ដែលបច្ចុប្បន្នបង្ហាញខ្លួនសរុបឲ្យហង្សក្រហមបាន ១៤៦ ដងរកបាន ១៨៤គ្រាប់(គិតគ្រប់កម្មវិធី) និងជួយឲ្យក្លឹបឈ្នះធំៗដូចជា ពាន Premier League, ពាន Club World Cup, ពាន UEFA Champions League និងស្បែកជើងមាសផ្ទាល់ខ្លួនផងដែរ។
សម្រាប់លទ្ធផលជារួម រដូវកាលនេះ ហង្សក្រហមលេង១១ដងឈ្នះ៧ស្មើ៣ចាញ់តែម្ដងគត់ កំពុងឈរលេខ២លើតារាងមានពិន្ទុស្មើនឹង Spurs តែចាញ់គ្រាប់ស៊ុតចូលទី៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖