ផ្អាកត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ បណ្តោះអាសន្នចាប់ពីថ្ងៃទី ១ដល់១៥ធ្នូ
- 2020-11-30 23:55:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អាកត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ បណ្តោះអាសន្នចាប់ពីថ្ងៃទី ១ដល់១៥ធ្នូ
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ការផ្អាកនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទីដេីម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ៕