អេក្វាឌ័រ​ ​ស៊ី​ ​កូឡុំប៊ី ៦ ​គ្រាប់​បង្កើត​កំណត់ត្រា​ថ្មី​១ វគ្គ​ជម្រុះ​ World Cup 2022 [វីដេអូ]

  • 2020-11-18 01:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ ​អេក្វាឌ័រ​ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​រួម​តំបន់​ កូឡុំប៊ី ​ដោយ​លទ្ធផល ៦-១ ​បង្កើត​បាន​កំណត់​ត្រា​ថ្មី​ ​ស៊ុត​ចូល​ច្រើន​គ្រាប់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​ខ្លួន ​​ខណៈ​ដែល​កំណត់ត្រា​ចាស់ អេក្វាឌ័រ​ ​ធ្លាប់​យក​ឈ្នះ​ វេណេស៊ុយអេឡា​ ៥ ​គ្រាប់​វគ្គ​ជម្រុះ​ឆ្នាំ ១៩៩៣ ​។

ខ្សែការពារ ​អេក្វាឌ័រ​ ពេលលេងទល់នឹង កូឡុំប៊ី

​អេក្វាឌ័រ រហ័ស្សនាម "La Tri" កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​លេង​ត្រឹម ៤ ប្រកួត​នេះ​ (​ឈ្នះ ៣ ចាញ់​១) ​យក​បាន ១០ ពិន្ទុ​ឡើង​មក​ឈរ​លេខ ៣ ។ ​កាល​ពី​១​ខែ​មុន ពួក​គេ​អាច​យក​ឈ្នះ​អ៊ុយរ៉ាហ្គាយ ដល់ទៅ ៤ គ្រាប់​ឯណោះ។

ចំណែក ក្រុម​ខ្លាំង​តំបន់​ឡាទីន ​ដូច​ជា ប្រេស៊ីល និង អាហ្សង់ទីន​ បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​ដូច​គ្នា​នៅ​ឈរ​លេខ ១ និង ២ ​លើ​តារាង៕ ​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

លទ្ធផល4 ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;